សូមប្រយ័ត្ន! បើមិនស្រួលខ្លួនទេកុំលេងកីឡាឲ្យសោះ ប្រយ័ត្នដូចបុរសនេះ

ឥណ្ឌូនេស៊ី៖ ជាទូទៅមនុស្សស្ទើរតែមួយពិភពលោកទៅហើយដែលតែងតែហាត់ប្រាណដើម្បីធ្វើអោយសុខភាពរបស់យើងរឹងមាំ។ ហេតុការណ៍មួយបានកើតឡើងនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌានេស៊ី បុរសម្នាក់បានដួលសន្លប់ភ្លាមៗពេលរូបគេកំពុងតែលេងកីឡាវាយសី។ បុរសខាងលើមានឈ្មោះ Herman អាយុ៤០ឆ្នាំ ជារៀងរាល់សប្ដាហ៍គាត់តែងតែលេងកីឡាវាយសីរៀងរាល់ថ្ងៃអង្គារវេលាម៉ោង៦ទៅដល់ម៉ោង៨ព្រឹក នៅក្នុងកន្លែងវាយសីមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។

បុរសខាងលើត្រូវបានអ្នកលេងសីជាមួយគ្នាសង្កេតឃើញថារូបគេមានអាការៈមិនសូវស្រួលមុនពេលរូបគេចាប់ផ្ដើមលេងមកម្លេះ។ ពេលដែលចាប់ផ្ដើមលេងបានប៉ុន្មានស្រាប់តែរូបគេដួលសន្លប់ភ្លាមៗនៅហ្នឹងកន្លែងវាយសីខាងលើ។ មនុស្សគ្រប់គ្នាបានជួយព្យាយាមជួយសង្រ្គោះបុរសខាងលើនិងបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែគ្រប់យ៉ាងបានយឺតពេលទៅហើយ រូបគេបានស្លាប់បាត់បង់ជីវិតពេលពាក់កណ្ដាលផ្លូវទៅកាន់មន្ទីរពេទ្យ។ បុរសខាងលើត្រូវបានប៉ូលីសធ្វើកោសល្យវិច័យថា រូបគេស្លាប់ដោយសារតែខ្យល់គរ។

បុត្រ

ខ្មែរណូត

ប្រភព៖ Worldofbuzz

COMMENTS