មុខងារកាមេរ៉ារបស់កម្មវិធី Facebook ឥឡូវអាចបង្កើត GIFs បាន

ទីបំផុត Facebook បានចាប់យកនូវឱកាសដ៏ល្អ ក៏ដូចជាបានដឹងពី GIFs ថាជាមុខងារមួយដែលល្អបំផុតក្នុងចំណោមមុខងារដទៃទៀត ដែលជួយឲ្យការប្រាស្រ័យទាក់ទងរបស់មនុស្សកាន់តែមានភាពងាយស្រួល។ ស្របពេលជាមួយគ្នានេះដែរ មុខងារកាមេរ៉ាដែលមានស្រាប់លើកម្មវិធី Facebook បាននាំមកជាមួយនូវការអភិវឌ្ឍថ្មីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្កើត GIFs បាន។ ដោយឡែក មុខងារថ្មីនេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ហើយ ប៉ុន្ដែមិនទាន់ជាសាធារណៈនៅឡើយទេ ពោលគឺមានតែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះអាចចាប់យកមុខងារថ្មីនេះបាន។

ដូចទៅនឹងអ្វីដែលអ្នកធ្លាប់បានដឹងអញ្ចឹង GIFs មានសមត្ថភាពអាចចាប់យករូបភាពក្នុងប្រវែងប៉ុន្មានវីនាទី ប៉ុន្ដែរាល់ filters, effects និង frames គឺបានមកស្រាប់ពីកម្មវិធីកាមេរ៉ារបស់ស្មាតហ្វូន។ នៅពេលដែលអ្នកបង្កើត GIFs វានឹងអាចបង្ហោះចូលទៅកាន់ Facebook page រឺបន្ថែមទៅកាន់ New Feed។

ទាក់ទងទៅនឹងកាលបរិច្ឆេតជាក់លាក់នៃការដាក់មុខងារ GIFs នេះឲ្យប្រើប្រាស់ យើងនៅមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីសំណាកក្រុមហ៊ុនឡើយ។ ប៉ុន្ដែ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ iOS អាចនឹងមានឱកាសក្នុងការប្រើប្រាស់បានច្រើនជាងអ្នកប្រើប្រាស់ Android។

Fu

ខ្មែរណូត

ប្រភព៖ slashgear

COMMENTS