ជឿអត់? ស្មាតហ្វូនកំពូល Nokia 8 របស់ក្រុមហ៊ុន Nokia មានតម្លៃត្រឹមក្រោម $600ប៉ុណ្ណោះ ប៉ុន្ដែសមត្ថភាពវិញកប់ស៊េរីតែម្ដង

បន្ទាប់ពីប្រកាសចេញលក់ Nokia 3, Nokia 5 និង Nokia 6 ក្រុមហ៊ុន HMD Global បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញលក់កំពូលស្មាតហ្វូនរបស់ខ្លួន។ ដោយឡែក នាពេលថ្មីៗនះ យើងបានសង្កេតឃើញថាស្មាតហ្វូនកំពូល Nokia 8 និង Nokia 9 កាន់តែខិតជិតចូលមកជិតមែនទែនហើយ ដូចនេះយើងអាចសង្កេតមើលទាំងអស់គ្នាថា តើស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Nokia នេះមានសមត្ថភាពខ្លាំងប៉ុណ្ណា។

យោងតាមគេហទំព័រ German website WinFuture កំពូលស្មាតហ្វូន Nokia 8 គឺមានលេខម៉ូដែល TA-1004។ ហើយទាក់ទងទៅនឹងលេខម៉ូដែលនេះដែរ វាត្រូវបានគេសន្មត់ថា TA-1004 គឺជាលេខម៉ូដែលរបស់ Nokia 9 ទៅវិញទេ ប៉ុន្ដែវាមិនមែនជាការពិតឡើយ។ គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Nokia 8 នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 835 មានទំហំ RAM 4GB និអង្គផ្ទុកទិន្នន័យ 64GB។ លើសពីនេះទៅទៀត កំពូលស្មាតហ្វូននេះអាចដាក់ស៊ីមបានដល់ទៅពីរ និងមានកម្រឹតបង្ហាញរូបភាព Quad HD (1440 x 2560 pixels) ជាមួយនឹងអេក្រង់ទំហំ 5.3អ៊ីញ និងកាមេរ៉ាបំពាក់ដោយកញ្ចក់ lens របស់ក្រុមហ៊ុន Zeiss។

មិនតែប៉ុណ្ណោះ Nokia 8 ត្រូវបានគេជឿថានឹងរចនាឡើងជាមួយនឹងជម្រើសពណ៌ 4ផ្សេងគ្នាដែលមានដូចជា ពណ៌ខៀវ ពណ៌ប្រាក់ ពណ៌មាសលាយខៀវ និងពណ៌មាសលាយស្ពាន់។ អ្វីដែលអស្ចារ្យបំផុតសម្រាប់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia នេះគឺតម្លៃដែលត្រឹមតែ €600ប៉ុណ្ណោះ រឺស្មើរនឹងក្រោម $600។ ដូចនេះ Nokia 8 ពិតជាមានតម្លៃធូរថ្លៃ ហើយសមត្ថភាពខ្លាំងអស្ចារ្យ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS