បុរស២នាក់ស្លាប់យ៉ាងអាថ៌កំបាំង បន្ទាប់ពីពួកគេលោតឆ័ត្រយោងពីលើអាកាសកម្ពស់ជាង៥០០០ម៉ែត្រ

អូស្រ្ដាលី៖ បុរសជនជាតិសឹង្ហបុរីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងសោកនាដកម្មលោតឆ័ត្រយោងខុសបច្ចេកទេស។ បុរសខាងលើបានស្លាប់បាត់បង់ជីវិតជាមួយហ្នឹងគ្រូរបស់គេ។ បុរសជនជាតិសឹង្ហបុរីមានឈ្មោះ Mario អាយុ២៩ឆ្នាំ​ និងគ្រូរបស់គេមានឈ្មោះ Adrian Lloyd​ អាយុ៦០ឆ្នាំ។ ហេតុការណ៍នេះកើតឡើងតាំងពីរសៀលថ្ងៃសៅរិ៍មកម្លេះ។ ការស្លាប់របស់ពួកគេនេះមិនទាន់ត្រូវបានប៉ូលីសដឹងថាមកពីមូលហេតុអ្វីទេ។ ប៉ូលីសកំពុងតែសុើបអង្កេតលើករណីស្លាប់របស់ពួកគេ។

ពួកគេទាំងពីរបានលោតឆ័ត្រពីលើអាកាសកំពស់៤២០០ម៉ែត្រ។ គ្រូលោតឆ័ត្រខាងលើមានពិសោធន៍លោតឆ័ត្រយោងជាង១០០០០ដង។ ពួកគេទាំងពីរបានស្លាប់នៅក្នុងកន្លែងលោតឆ័ត្រមួយកន្លែងនៅក្នុងទីក្រុងស៊ីដនី។ ហើយបុរសដែលស្លាប់នោះគឺជាមនុស្សធ្វើដំណើរកំសាន្ដផ្សងព្រេង។ ការស្លាប់របស់ពួកគេទាំងពីរនាក់កំពុងស្ថិតនៅក្នុងអាថ៌កំបាំងនៅឡើយ។ ប៉ូលីសកំពុងតែធ្វើការសុើបអង្កេតជាបន្ទាន់លើករណីស្លាប់របស់អ្នកលោតឆ័ត្រទាំងពីរនាក់នេះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Worldofbuzz

COMMENTS