Real Madrid ដាក់ឈ្មោះ Rashford ក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹបត្រូវទិញនៅក្នុងរដូវកាលក្រោយនេះ

ក្លឹបអធិរាជសរ Real Madrid បានដាក់ឈ្មោះខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹបត្រូវទិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេរំពឹងទុកថាអាចជាគោលដៅសំខាន់របស់ក្លឹបអធិរាជសរ Real Madrid បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane និងខ្សែប្រយុទ្ធ Robert Lewandowski។ ក្នុងមួយរយៈចុងក្រោយនេះទំរង់លេងរបស់ខ្សែប្រយុទ្ធ Marcus Rashford បានអភិវឌ្ឍន៍ខ្លួនល្អមែនទែន ហើយក៏មានក្លឹបធំៗជាច្រើនកំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យក្មេងនេះផងដែរ។ ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានអតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម​ Manchester United លោក Louis Van Gaal នាំយកមកពីក្នាលយុវជន Manchester United កាលពីចុងរដូវកាល 2015-2016 កន្លងទៅ។

ក្លឹបអធិរាជសរ Real Madrid កំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Marcus Rashford បន្ទាប់ពី Real Madrid សង្កេតឃើញទំរង់របស់គេមានភាពរីកចម្រើនហើយ Real Madrid រំពឹងទុកថាអាចនឹងផ្ទេរខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមួយនេះមកកាន់ទឹកដី Santiago Bernabeu បាននៅក្នុងរដូវកាលក្រោយនេះ។

បុត្រ

ប្រភព៖ Goal