ប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវជនសង្ស័យបាញ់សម្លាប់យកមកទម្លាក់ចោលនៅកណ្តាលផ្លូវ

កំពង់ឆ្នាំង៖ ករណីឃាតកម្ម បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់រួចអូសទៅទម្លាក់ចោលនៅតាមផ្លូវត្រូវប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយមានការភ្ញាកផ្អើល សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវតាមរកមុខជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

 

COMMENTS