ម៉ូតូបុកគ្នារងរបួសបន្តិចបន្តួច រថយន្តកុងតឺន័រមកបុកពីកិនស្លាប់តែម្តង!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាដួល ហើយមានរថយន្តកុងតឺន័រមកពីក្រោយកិនជនរងគ្រោះស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពត៌មានពីសាក្សីដែឡបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូបុកគ្នាដួលនៅចំណុចកើតហេតុ ហើយស្រាប់តែរថយន្តកុងតឺន័រមកពីក្រោយបានកិនពីលើជនរងគ្រោះបណ្តាលអោយស្លាប់ម្នាក់ និង២នាក់ទៀតបាក់ជើង រងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្ករបានព្យាយាមបើកគេចខ្លួនបាត់ស្រមោល៕

COMMENTS