ឥឡូវនេះ Google Maps នឹងជួយប្រាប់អ្នកនូវពេលវេលាល្អបំផុតមុនពេលអ្នកសម្រេចចិត្តចេញពីផ្ទះ

Google Maps គឺជាកម្មវិធីដ៏ល្អបំផុតសម្រាប់លោកអ្នក ក្នុងការជួយរកទីតាំង រឺកន្លែងណាមួយដែលអ្នកចង់ទៅ។ ហើយឥឡូវនេះ កម្មវិធីនេះកាន់តែអស្ចារ្យទៅទៀតដោយវាមានសមត្ថភាពក្នុងការផ្ដល់ឲ្យអ្នកនូវពត៌មានទាក់ទងទៅនឹងពេលវេលាដែល្អបំផុត សម្រាប់ធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើប្រាស់មុខងារនេះគឺពិតជាងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែស្វែងរកទីតាំងណាមួយនៅលើ Google Maps ទាញ Route Info ឡើងលើ នោះអ្នកនឹងឃើញការប៉ាន់ប្រមាណទាក់ទងទៅនឹងពេលវេលាចេញដំណើរដ៏ល្អបំផុតសម្រាប់លោកអ្នកនៅផ្នែកខាងលើ ពោលគឺចេញពេលណាទើបល្អបំផុត។ មិនតែប៉ុណ្ណោះ របារក្រាបខាងលើនោះនឹងមានហាយឡាយជាពណ៌បៃតង លឿង រឺក្រហមដើម្បីបង្ហាញពីលក្ខខណ្ឌចរាចរណ៍។

ដូចគ្នាទៅនឹងអ្វីដែលអ្នកបានឃើញក្នុងរូបភាពខាងក្រោមនេះអញ្ចឹង Maps មានសមត្ថភាពអាចប្រាប់ថា អ្នកគួរចេញដំណើរទៅកាន់ Madison, Wisconsin នាកំឡុងពេលម៉ោង 4ល្ងាច ព្រោះវាគឺជាពេលវេលាដែលសុវត្ថិភាពបំផុត និងលឿនបំផុតក្នុងការធ្វើដំណើរ។

ចុចទីនេះដើម្បីទាញយក Google Maps

Fu

ខ្មែរណូត

ប្រភព៖ androidauthority

COMMENTS