យុវជនខូចចិត្ត! ចង់លោតទឹកសម្លាប់ខ្លួន ពេលសមត្ថកិច្ចទៅឃាត់ប្រាប់ថា សុំស្រា.ស២លីត្រផឹកសិនទើបព្រមនិយាយគ្នា

ភ្នំពេញ៖ បុរសម្នាក់ប្រហែលជាមានវិបត្តិផ្លូវចិត្តបានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារចាស់បង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ តែអ្វីដែលហួសចិត្តបំផុតនោះគឺមុនលោតទឹកគាត់បានសុំស្រាស២លីត្រផឹកសិន។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុម៉ោងប្រម៉ាណជា៥និង៣០នាទីទៀបភ្លឺ សន្តិសុខប្រចាំនៅលើស្ពានបានឃើញបុរសខូចចិត្តខាងលើមកអង្គុយលើដែកនៅលើស្ពានតែមិនមាននរណាម្នាក់ចាប់អារម្មណ៍ លុះដល់វេលាកើតហេតុទើបបង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយលួងលោមតែបុរសខាងលើបាននិយាយសុំស្រា.ស២លីត្រផឹកសិនទើបព្រមនិយាយគ្នា ដោយអស់ជម្រើស​ សមត្ថកិច្ចបានយកខ្សែទាក់ឡើងមកលើតែម្តង។

បុរសខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីធ្វើការសាកសួរ និងអប់រំរួចអោយត្រឡប់ទៅផ្ទះវិញ៕

 

COMMENTS