iPhone 8 មិនមែនមានគ្រប់យ៉ាងឡើយ ហើយនេះគឺជាមុខងារដែលមានតែ Google Pixel 2 XL ប៉ុណ្ណោះ

សម្រាប់កំពូលស្មាតហ្វូនត្រកូល Pixel ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google នឹងត្រូវបានប្រកាសចេញលក់នាកំឡុងពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្ដែយើងសង្កេតឃើញថា ម៉ូដែលថ្មីនេះនឹងនាំយកមកជាមួយនូវអ្វីដែលថ្មីសម្រាប់ជំនាន់ក្រោយៗនៃស្មាតហ្វូនកំពូលខ្លួន។ ដោយឡែក សម្រាប់ក្រុមហ៊ុន LG វិញបានបង្ហាញថា ពួកគេបាននឹងកំពុងធ្វើការជាមួយនឹងការបង្កើតស្មាតហ្វូនដែលមានផ្ទៃខាងមុខសុទ្ធតែអេក្រង់ទាំងអស់ ប៉ុន្ដែសម្រាប់ Pixel 2 XL វិញគឺមិនមានការរចនា និងរលក្ខណៈពិសេសដូចគ្នាឡើយ។

គួរបញ្ជាក់ផងដែរថា ជំនាន់ថ្មីនៃត្រកូល Pixel នឹងមានភ្ជាប់មកជាមួយនឹងមុខងារថ្មីមួយដែលសូម្បីតែនៅលើ iPhone 8 ក៏គ្មានដែរ នោះគឺ Always on display mode។ បើយោងតាម xda-developers មុខងារនេះថ្មីនេះនឹងភ្ជាប់មកជាមួយនឹងត្រកូល Pixel 2 ទាំងអស់។ មួយវិញទៀត អេក្រង់ប្រភេទ OLED គឺល្អបំផុតសម្រាប់ការបំពាក់មុខងារ Always on ហើយវាក៏មានប្រយោជន៍ដែរក្នុងការបង្ហាញនូវពត៌មានផ្សេងៗ និងដំណឹង ក៏ដូចជារក្សាអេក្រង់ឲ្យនៅភ្លឺរហូត។

លើសពីេនះទៅទៀត Pixel 2 នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសការបង្ហាញរូបភាពផ្សេងគ្នាតាមរយៈការកំណត់ក្នុង Setting ដែលមានដូចជា “Vivid Colors” ជាដើម។ ទាក់ទងទៅនឹងការកំណត់ស្រាប់គឺងងឹត ពោលគឺអេក្រង់មានពណ៌ខ្មៅ។ ដូចនេះប្រសិនបើអ្នកចង់បានពណ៌​ផ្សេងៗ នោះអ្នកអាចចូលទៅកំណត់សារជាថ្មីក្នុង Setting បាន។ មិនតែប៉ុណ្ណោះ សម្រាប់មុខងារដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតដែលសូម្បីតែ Galaxy S8 និង iPhone 8 ក៏មិនមានដែរនោះ គឺគែមសងខាងដែលស្រដៀងគ្នាទៅនឹងកំពូលស្មាតហ្វូន HTC U11 ដែរ ប៉ុន្ដែគែមនៅលើ Pixel 2 គឺអាចប្រើប្រាស់បាននូវមុខងារមួយចំនួនដូចជា Google Assistant ក៏ដូចជាទទួល និងបិទសម្លេងរោទ៍ទូរស័ព្ទផងដែរ។

ទាក់ទងទៅនឹង iPhone 8 វិញគឺអាចនឹងពុំសូវមានអ្វីផ្លាស់ប្ដូរឡើយ ពោលគឺទំហំអេក្រង់អាចនឹងប៉ុនគ្នាទៅនឹង iPhone 7 និង iPhone 7 Plus។ ប៉ុន្ដែសម្រាប់គែមវិញគឺមិនមានមុខងារអ្វីទេ។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS