ហួសចិត្ត! តូចចិត្តកូនកើតមិនគ្រប់ខែ មិនខំមើលថែ បែរយកកូនទៅបោះចោលក្នុងធុងសំរាមទៅវិញ

ប្រទេសចិន៖ ទារកម្នាក់ត្រូវបានអ្នករើសសំរាមម្នាក់ជួយសង្រ្គោះពីធុងសំរាមសាធារណៈ បន្ទាប់ពីទារកខាងលើត្រូវបានគេជឿថា ឪពុកម្ដាយរបស់គេយកមកបោះចោលនៅក្នុងធុងសំរាម។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Chongqing ប្រទេសចិន។ អ្នករើសសំរាមខាងលើបានបីទារករងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកឪពុកម្ដាយរបស់គេ។ យោងតាមការបន្លឺរបស់ឪពុកម្ដាយទារកខាងលើបានអោយដឹងថា ពួកគេសម្រេចចិត្តបោះទារកខាងលើនេះចោល ដោយសារតែទារកខាងលើកើតមិនគ្រប់ខែ ដែលធ្វើអោយឪពុកម្ដាយខាងលើគិតថា ទារកនេះអាចនឹងមានភាពលូតលាស់មិនប្រក្រតីទើបពួកគេសម្រេចចិត្តបោះបង់ទារកនេះចោល។ ឪពុកម្ដាយខាងលើមានការស្ដាយក្រោយយ៉ាងខ្លាំង ក្រោយបោះបង់កូនរបស់ពួកគេចោល។

យោងតាមសារពត៌មាន QQ របស់ប្រទេសចិនបានអោយដឹងថា៖ ទារកខាងលើត្រូវបានរកឃើញកាលពីថ្ងៃទី ២៣ មកម្លេះពេលបុរសអ្នករើសសំរាមខាងលើដើររើសម្ហូបឬបន្លែដែលនៅល្អយកមកបរិភោគ។ ទារកខាងលើត្រូវបានអ្នករើសសំរាមចិត្តធម៌នេះរកឃើញនៅធុងសំរាមក្រៅមន្ទីរពេទ្យ។ ហើយអ្នករើសសំរាមខាងលើបានប្រញាប់យកទារកនេះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែទារកនេះមានសុខភាពខ្សោយ។ ទារកខាងលើមានទម្ងន់តែ ១.៥ គីឡូតែប៉ុណ្ណោះ។ ប៉ូលីសបានធ្វើការសាកសួរទៅលើឪពុកម្ដាយរបស់ទារករងគ្រោះ ហើយពួកគេបានសារភាពប្រាប់ប៉ូលីសថា៖ ពួកគេពិតជាបានយកទារកខាងលើទៅបោះចោលមែន ពេលនេះប្ដីប្រពន្ធខាងលើមានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់ពួកគេ ហើយពួកគេបានសន្យាជាមួយហ្នឹងប៉ូលីសថា នឹងចិញ្ចឹមបីបាច់ទារកខាងលើដ៏ធំដឹងក្ដី។


បុត្រ
ខ្មែរណូត
ប្រភព៖ Dailymail

COMMENTS