មិនធម្មតា! ត្រឹមតែ 24ម៉ោងសោះស្មាតហ្វូន Moto E4 Plus លក់ចេញអស់ជាង 100,000គ្រឿងក្នុងប្រទេសឥណ្ឌា

សម្រាប់ម៉ូដែល Moto E4 Plus ត្រូវបានចេញលក់ក្នុងប្រទេសឥណ្ឌាប្រមាណជា 1សប្ដាហ៍ហើយ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ជាក់ថា យ៉ាងហោចណាស់មានស្មាតហ្វូនម៉ូដែលនេះប្រមាណជា 100,000គ្រឿង ជាមួយនឹងថាមពលថ្ម 5,000mAh ត្រូវបានលក់ចេញត្រឹមតែរយៈពេល 24ម៉ោងប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Flipkart បានបញ្ជាក់ថា ពួកគេបានលក់ចេញ Moto E4 Plus ប្រមាណជា 580គ្រឿងក្នុងមួយនាទី សម្រាប់រយៈពេល 60នាទីដំបូង។ មិនតែប៉ុណ្ណោះ យ៉ាងហោចណាស់មានអតិថិជនជាង 150,000នាក់បានចូលទៅកាន់គេហទំព័របង្ហាញពីស្មាតហ្វូន ត្រឹមរយៈពេលមួយម៉ោងបន្ទាប់ពីស្មាតហ្វូនត្រូវបានប្រកាសចេញលក់។ ទាក់ទងទៅនឹងតម្លៃវិញគឺត្រឹមតែ INR 9,999 ប៉ុណ្ណោះ រឺស្មើរនឹង $155។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS