ថ្មីទៀតហើយ! ទេព បូព្រឹក្ស បាន G-devith បង្រៀនលេងបាល់បោះចឹងថើបមួយដើម្បីលើកទឹកចិត្ត

ពត៌មានដ៏រសើបដែលប្រិយមិត្តតែងមានចម្ងល់ពីតារាចម្រៀងពីរដួងក្នុងផលិកម្មជាមួយគ្នាថាពួកគេត្រឹមតែជាមិត្តរួមការងារឬយ៉ាងណា ព្រោះតែសកម្មភាពកន្លងមក ហាក់បីដូចជាបង្ហាញពីទំនាក់ទំនងជាគូស្នេហ៍ទៅវិញ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃនេះផងដែរ តារាចម្រៀងស្ទាយកូរ៉េ ទេព បូព្រឹក្ស បានបង្ហោះរូបភាពយ៉ាងច្រើនជាមួយតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ដែលធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលដោយកញ្ញាបានអោនទៅថើប ងួន ចាន់ដេវីត ស្រស់ៗតែម្ដង ។

ក្នុងនោះផងដែរ តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស ក៏បានបង្ហោះសារមួយឃ្លាថា ” ជួយដាក់captionអោយតិចមើលបាន oppaបង្រៀនលេងបាល់បោះទៀតលេងសើចមិចបានចឹងkiss មួយលើកទឹកចិត្ត ” ។ គួរបញ្ជាក់ផងដែរ តារាចម្រៀងទាំងពីររូបនេះតែងផ្ដល់បទសម្ភាស៍ពីទំនាក់ទំនងរវាងពួកគេទាំងពីរថាត្រឹមតែមិត្តរួមការងារ ដែលមានចំណូលចិត្តដូចគ្នាច្រើនទើបធ្វើអោយពួកគេមានទំនាក់ទំនងសិទ្នស្នាល ៕

COMMENTS