សុខៗមានមនុស្សជាង 22,000នាក់តម្រូវឲ្យទៅលាងបង្គន់ និងធ្វើការងារសង្គមផ្សេងទៀតដោយមិនដឹងខ្លួន ព្រោះតែការប្រើប្រាស់ Wi-Fi ហើយសម្រាប់មូលហេតុអ្នកនឹងហួសចិត្ត

តើនៅលើលោកនេះពិតជាមានអ្នកដែលអាចអាន terms of service agreements ទាំងអស់ដែលអ្នកប្រើប្រាស់តម្រូវឲ្យយល់ព្រមមុនពេលទាញយក រឺប្រើប្រាស់កម្មវិធីមួយចំនួនលើគេហទំព័រដែររឺទេ? ជាធម្មតាវាតម្រូវឲ្យអ្នកប្រើប្រាស់អានដែរដើម្បីទទួលបាននូវលក្ខខណ្ឌមួយចំនួននឹងប្រើប្រាស់។ ដោយឡែក រឿងមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺក្រុមហ៊ុននៃចក្រភពអង់គ្លេសមួយមានឈ្មោះថា Purple ចង់បង្ហាញឲ្យអ្នករាល់គ្នាដឹងថាគ្មាននរណាម្នាក់អានពី terms ទាំងនោះទេ ពោលគឺពួកគេគ្រាន់តែចុចធីកលើប្រអប់យល់ព្រមតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Purple គឺជាក្រុមហ៊ុនផ្គត់ផ្គង់ Wi-Fi សម្រាប់ Legoland, Outback Steakhouse និង Pizza Express។ មិនតែប៉ុណ្ណោះ ដើម្បីសង្កេតឃើញថា តើមាននរណាម្នាក់បានអាននូវលក្ខខណ្ឌ TOS រឺអត់ ពួកគេបានដាក់បន្ថែមនូវឃ្លាសេវាសហគមន៍ដែលតម្រូវឲ្យពួកគេប្រើប្រាស់ Wi-Fi នៅក្នុងទីតាំងនោះ ជាថ្នូរទៅនឹងរឿងមួយចំនួនដូចជា៖

  • សំអាតសួនច្បារកាកសំណល់សត្វ
  • ផ្ដល់ឲ្យនូវការឱប និងសេចក្ដីស្រលាញទៅកាន់ឆ្មា រឺឆ្កែដែលវង្វេង
  • កាត់បន្ថយការស្ទះលូទឹកដោយដៃ
  • សម្អាតកំប៉ុងនៅកន្លែងពិធីបុណ្យនិងព្រឹត្តិការណ៍ផ្សេងៗ
  • គូគំនូររូបខ្យងដើម្បីបំភ្លឺ និងជាសញ្ញាអត្ថិភាព
  • ដើររើស និងសម្អាតស្ករកៅស៊ូតាមផ្លូវ

បន្ទាប់ពីកម្មវិធីនេះត្រូវបានធ្វើឡើង យ៉ាងហោចណាស់មានមនុស្សជាង 22,000នាក់ដែលតម្រូវឲ្យធ្វើការងារទាំងនេះរហូតដល់ទៅជាង 1,000ម៉ោងជាមួយនឹងសេចក្ដីហួសចិត្ត។ ដោយឡែក ទោះជាយ៉ាងណាក្រុមហ៊ុន Purple ពុំបានបង្ខំឲ្យពួកគេទាំងនោះធ្វើការងារទាំងនេះទេ ប៉ុន្ដែវាគឺជាការស្ម័គ្រចិត្ត និងអនុវត្តទៅតាមលក្ខខណ្ឌដែលបានចែង។ យ៉ាងណាមិញ មនុស្សទាំង 22,000នាកនោះពិតជាមានសេចក្ដីរីករាយ និងហួសចិត្តទៅនឹងសេចក្ដីធ្វេសប្រហែសរបស់ពួកគេ។ អ្វីដែលអស្ចារ្យបំផុនោះគឺ Purple បានសន្យាថានឹងផ្ដល់ឲ្យអ្នកទាំងនោះនូវអ្វីម៉្យាង បន្ទាប់ពីបញ្ចប់ការងាររយៈពេល 1,000ម៉ោងនេះ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS