Real Madrid ព្រមផ្ដល់កីឡាករ Lucas Vazquez និងប្រាក់បន្ថែម 150លានអឺរ៉ូ ពីលើទៀតដើម្បីសុំទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool

ក្លឹបអធិរាជសរ Real Madrid សង្ឃឹមថាពួកគេនឹងអាចទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool បានក្នុងតម្លៃផ្ទេរ 150លានអឺរ៉ូហើយថែមខ្សែប្រយុទ្ធ Lucas Vazquez មួយទៀតទៅអោយក្លឹបហង្សក្រហម Liverpool។

ក្លឹបយក្សអេស្ប៉ាញមួយនេះចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះពីក្លឹបហង្សក្រហម liverpool នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ យោងតាមការរាយការណ៍របស់សារពត៌មានកីឡាមួយបានអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Lucas Vazquez និងប្រាក់បន្ថែមពីលើប្រមាណជាង 150លានអឺរ៉ូ ដើម្បីសុំទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool។

កាលពីពេលថ្មីៗនេះក្លឹបហង្សក្រហម Liverpool មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីខ្សែប្រយុទ្ធ Mohamed Salah ដែល Liverpool ជឿជាក់ថាពួកគេអាចនឹងបាត់បង់ខ្សែប្រយុទ្ធ Mohamed Salah នៅក្នុងថ្ងៃណាមួយ។ ការព្រួយបារម្ភរបស់ Liverpool​ នេះកើតឡើងក្រោយពេលពួកគេបានបាត់បង់ខ្សែបម្រើ Philippe Coutinho ដែលផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមខែមករានេះកន្លងទៅ។

ក្លឹបអធិរាជសរ Real Madrid សង្ឃឹមថាពួកគេនឹងអាចចចារទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះពីក្លឹបហង្សក្រហម Liverpool នៅក្នុងពេលខាងមុខនេះ ជាពិសេសពួកគេអាចនឹងធ្វើអោយតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ Mohamed Salah ធ្លាក់ចុះជាងនេះបន្ដិច។

បុត្រ

ប្រភព៖ Goal