ចាប់ចោរឆក់កាបូបយ៉ាងសកម្មបញ្ចូនទៅដេកគុក

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក សហការជា មួយកំលាំងការិ យាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ,ឃាត់ខ្លួនជន សង្ស័យ០២នាក់ ករណីលួច (ឆក់កាបូបបណ្ដាលឲ្យជនរងគ្រោះដួល រងរបួស ) ឬករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើ ហិង្សា (ឆក់កាបូបបណ្ដាលឲ្យជនរងគ្រោះដួលរងរបួស) នៅក្នុង សង្កាត់ទឹកល្អក់ទី៣ ៖

នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១:០០នាទី មានករណីលួច (ឆក់កាបូបបណ្ដាលឲ្យជនរងគ្រោះដួលរងរបួស) បានកើតឡើង នៅចំណុចមុខ ឃ្លាំងលក់រថយន្តយីហោ ១៨៩ ផ្លូវលេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករឡើងដោយជនល្មើសចំនួន០២នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក Honda Scoopy ពណ៌ផ្កាឈូក សេរី2017 គ្មានពាក់ស្លាកលេខ បានឆក់ យកកាបូបរបស់ជនរងគ្រោះគេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុកំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជា មួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖

១-ឈ្មោះ មឿន សុធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះលេខ ៣៧៩ ផ្លូវលំ ភូមិឬស្សី ក្រុមទី១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ( ជាអ្នកបើកបរម៉ូតូធ្វើសកម្មភាពឆក់ ) ។
២-ឈ្មោះ សំ សុភក្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សស្នាក់នៅផ្ទះ ១២B ផ្លូវ៣២៤ ក្រុមទី៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នក ធ្វើសកម្មភាពឆក់ ) ។
*ជនរងគ្រោះ
ឈ្មោះ អ៊ុយ ពុទ្ធារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់ នៅផ្ទះលេខ ១១ ផ្លូវ មុនីរ៉េត សង្កាត់ វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។
*វត្ថុតាងដែលបានដកហូតយកមាន ៖
-កាបូបស្ពាយម៉ាក LV ពណ៌ខ្មៅ ដែល នៅក្នុងកាបូបមាន ៖ ប័ណ្ណសម្គាល់រថយន្តចំនួន០១ សន្លឹក , កូនសោរមួយចង្កោមដាក់ក្នុងកាបូបតូច , ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាក I phone 6S ពណ៌ផ្កាឈូក និងម៉ាក Hauwei ពណ៌ខ្មៅ ( ជារបស់ជនរងគ្រោះ ) ។
-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ផ្កាឈូក សេរី2017 គ្មានស្លាកលេខ មាន លេខតួ និងលេខម៉ាសុីន : 8100214 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ) ។
ដំណើររឿងហេតុ
នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១:០០នាទី ជនរងគ្រោះ ឈ្មោះ អ៊ុយ ពុទ្ធារី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បានចុះពីលើរថយន្តដោយ មានស្ពាយកាបូបខ្មៅមួយ ពេលនោះស្រាប់តែជនល្មើសចំនួន០២នាក់ បានជិះម៉ូតូ មកទន្ទឹមជនរងគ្រោះ ហើយបានចាប់ឆក់យកកាបូបដែលជនរងគ្រោះកំពុងស្ពាយបណ្ដាលឲ្យយដាច់ខ្សែ កាបូប ហើយបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសដាច់រលាត់ក្បាលជង្គង់ខាងឆ្វេង នៅនិងកន្លែងកើតហេតុ ជនល្មើសក៏បាន យកកាបូបរបស់ជនរងគ្រោះ ហើយជិះ ម៉ូតូតាមបណ្ដោយផ្លូវ ១៨២ ឆ្ពោះទៅ ទិសខាងកើតគេចបាត់តែម្ដង ។ ក្រោយពេលកើតហេតុ នៅវេលាម៉ោងប្រហែល ១៥: ៣០នាទី កំលាំងយើងបាន សហការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ខាងលើ នៅចំណុច បន្ទប់លេខ ៣០៩ ផ្ទះសំណាក់ដឺក្រេ ផ្លូវលេខ ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS