ស្តាតអូឡាំពិកប្រមូលផ្តុំរបស់ញ៉ាំឆ្ងាញ់ ទៅហាត់ប្រាណមិនស្រួលឡើងគីឡូលើសដើម

រាជធានីភ្នំពេញ៖ រៀងរាល់ល្ងាចឡើង គេតែងតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋភាគច្រើនតែងតែនាំគ្នាធ្វើដំណើរទៅកាន់ស្តាតអូឡាំពិកធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។ ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញយុវវ័យជាច្រើនទៅស្តាតអូឡាំពិក ដើម្បីទទួលទានអាហារ ដោយសារតែនៅទីនោះសំបូរអាហារឆ្ងាញ់ៗជាច្រើនសំបូរបែប។ មានមតិមួយចំនួនលើកឡើងថា ទៅហាត់ប្រាណនៅស្តាតអូឡាំពិកយូរហើយ មិនឃើញស្រក់គីឡូ បែរជាឡើងលើសដើម ដោយសារតែគេលក់របស់ញ៉ាំឆ្ងាញ់ៗ ឃើញហើយទ្រាំមិនបាន។ តើអ្នកទាំងអស់គ្នា ទៅស្តាតអូឡាំពិក ដើម្បីហាត់ប្រាណ ឬទៅញ៉ាំអី ឬក៏ហាត់ផង ញ៉ាំផង?


អត្ថបទ៖ សេម