អីយ៉ា! លោក G-Devith ត្រូវបានក្រុមហ៊ុននាំចូលភេសជ្ជះប៉ូវកំលាំងពិសេសពីប្រទេសកូរ៉េ ចុះកុងត្រាដើម្បីធ្វើជា ទូតសុឆន្ទះ(Brand Ambassador) តំណាងអោយភេសជ្ជះប៉ូវកំលាំងម៉ាក G Park Energy Drink

ថ្មីៗនេះលោក G-Devith បានចុះកុងត្រា ធ្វើទូតសុឆន្ទះ អោយផលិតផល ភេសជ្ជះប៉ូវកំលាំងពីប្រទេសកូរ៉េ ដែលមានឈ្មោះថា G Park Energy Drink កាលពួយប់ថ្ងៃទី ១៥ ខែកក្កដានេះ។

លោក ​គន គារី​ ប្រធានផ្នែកទីផ្សារភេសជ្ជះប៉ូវកំលាំង G Park ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា៖ ដោយសារតែ G Park ជាភេសជ្ជះប៉ូវកំលាំងសំរាប់យុវ័យសម័យថ្មី និងមានសំបកវិចខ្ចប់ឌីស្សាញបែប DJ អ្នកចាក់ភ្លេង ហើយតារារ៉េប (Music DJ and Rapper) ខណះពេលលោក G-Devith​ ដែលជាតារារ៉េប និងនិពន្ធបទចម្រៀងមានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវ័យសម័យថ្មី ចឹងហើយទើបលោកសម្រេចចិត្តយក លោក​ G-Devith មកធ្វើជាទូតសុឆន្ទះ (Brand Ambassador) អោយ G Park តែម្តង។

Brand Ambassador G Park លោក G-Devith បានបញ្ចេញអារម្មណ៏ពិតថា នេះជាលើកទី១ហើយដែលលោកបានធ្វើទូតសុឆន្ទះដើម្បីផ្សព្វផ្សាយអោយផលិតផល ហើយលោកមានអារម្មណ៍សប្បាយចិត្តនូវផលិតផលដែលលោកបានធ្វើជាអ្នកតំណាងផ្សព្វផ្សាយ​នេះ។

គួរបញ្ចាក់ផងដែរ G Park គឺជាភេសជ្ជះប៉ូវកំលាំងពិសេសពីប្រទេសកូរ៉េ ដែរមានរសជាតិឈ្ងុយឆ្ងាញ់ មានវីតាមិន C, B2, B6 និង តូរីន ជំនួយខួរក្បាល ស្មារតី បង្កើតអារម្មណ៍ស្រស់ស្រាយស​ប្បាយចិត្ត។ G Park បានចាប់ផ្តើមចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

COMMENTS