ផ្អើលទាំងព្រឹក! បុរសម្នាក់ឡើងអង្គុយលើបំពង់ដែកស្ពានជ្រោយចង្វារបំណងសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញអង្គុយនៅលើបំពង់ដែកតភ្ជាប់ស្ពានបំណងសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលនេះបុរសរូបនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការលួងលោមកុំលោត និងជួយសង្គ្រោះបានហើយ ហើយពេលនេះសមត្ថកិច្ចបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរពីមូលហេតុ៕

សេម
ខ្មែរណូត

COMMENTS