កុងតឺន័រព្រលះជាមួយរថយន្តដឹកដី ស្លាប់២នាក់គៀបជាប់ក្នុងរថយន្ត

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តកុងតឺន័របុកគ្នាជាមួយនឹងរថយន្តកែច្នៃដឹកដី បណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតគៀបជាប់នៅក្នុងរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៤៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ២៩-៣០ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ជនរងគ្រោះដែលស្លាប់ទី១ឥឈ្មោះ លន់ ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ និងទី២-ឈ្មោះ មាន សំបាន អាយុ២៥ឆ្នាំ អ្នកទាំង២រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រម៉ាក DONGFENG KININD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9060 បានធ្វើដំណើរទៅកំពង់ផែស្វ័យយ័តភ្នំពេញ លុះដល់ចំណុចកើតហេតុ ដោយសារតែស្ថានភាពផ្លូវចង្អៀត រថយន្តកុងតឺន័របានចាប់ហ្វាំងបន្ថយល្បឿនស្រប
ពេលនោះរថយន្តកែច្នៃដឹកដី ពណ៌ខៀវ គ្មានស្លាកលេខ នៅក្នុងរថយន្តមានគ្នា៤នាក់បានបើកក្នុងទិសដៅស្រប ហ្វាំងមិនទាន់ក៏បានបុកលើរថយន្តកុងតឺន័រពីក្រោយចំចំហៀងចែងខាងស្ដាំ បណ្ដាលអោយស្លាប់មនុស្សជិះលើរថយន្តដឹកដី២នាក់នៅនឹងកន្លែង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ ចំណែកឯគ្នីគ្នាភាគីរថយន្តដឹកដី២នាក់ ដែលនៅមានជីវិតក៏បានរត់គេចខ្លួនបាត់ដូចគ្នា។

ក្រោយកើតហេតុប៉ុស្ដិ និងជំនាញបានចុះបន្តនីតិវិធំនឹងស្រោវជ្រាវរកអ្នកបើកបររថយន្តទាំង២ និងរកក្រុមគ្រួសារសពប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។ រួចប្រមូលយកមធ្យោបាយមកកាន់អធិការដ្ឋាន៕

សេម
ខ្មែរណូត

COMMENTS