តាចាស់រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេចត្រូវនគរបាលចាប់ខ្លួន

សៀមរាប ៖ ក្មេងស្រីទើបវ័យ១២ឆ្នាំម្នាក់ត្រូវបុរសវ័យចំណាស់ចាប់រំលោភរហូតបានសម្រេច ខណៈពេល ដែលឱពុកម្តាយចេញទៅធ្វើការងារបាត់។ ប៉ុន្តែត្រូវឱពុកម្តាយជនរងគ្រោះប្តឹងទៅនគរបាលដើម្បីនាំខ្លួនចាត់ការទៅតាមផ្លូវច្បាប់។

ហេតុការណ៍ចាប់រំលោកភគឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៤០នាទី ស្ថិតនៅក្រុមទី១១ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប មានករណីចាប់រំលោភសេពសន្ថវះបានសម្រេចចំនួន០១លើក លើរាងកាយជនរងគ្រោះឈ្មោះ ស ស វ ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស។ សមត្ថកិច្ចតាមចាប់បាននៅល្ងាចថ្ងៃដដែលនៅផ្ទះជនសង្ស័យ។

នគរបាលក្រុងបានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មាននិងពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ នគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ សហការណ៍ជាមួយនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្ត័ចំរើនរិទ្ធ អធិការងទទួលផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការសហករណ៍ ស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះប៉ា សៀន ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានសារភាពថា ខ្លួនបានដើរទៅលែងផ្ទះរបស់ឱពុកម្តាយជនរងគ្រោះ ពេលដើរទៅដល់ មិនឃើញឱពុកម្តាយជនរងគ្រោះនៅផ្ទះនោះទេ ដោយឃើញតែជនរងគ្រោះ នឹងប្អូនប្រុសម្នាក់នៅលែងលើផ្ទះ ឃើញឧ៌កាសស្ងាត់ល្អ ជនសង្សយ័ បានឡើងទៅលើផ្ទះ ហើយបានឲ្យលុយ ទៅប្អូនប្រុស របស់ជនរងគ្រោះទិញនុំញាំបាត់បន្ទាប់មកខ្លួនធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះ រំលោភរហូតបានសំរេចចំនួន០១លើក។

ជនសង្ស័យ ត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ៕ កុសល

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS