សូមចូលរួមរំលែកទុក្ខផង! តារាបង្ហាញម៉ូដវ័យក្មេង កញ្ញា ពីន ពីន ទទួលមរណះភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ 

គ្រោះថ្នាក់ចរាចរណ៍ជាករណីមួយដែលធ្វើឲ្យសង្គមនិងប្រទេសជាតិមានការព្រួយបារម្ភខ្លាំង ដោយសារតែកំណើននៃការស្លាប់ចេះតែកើនឡើងមិនចេះឈប់ ។ ដូចជាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានឆក់យកអាយុជីវិតតារាបង្ហាញម៉ូដវ័យក្មេងម្នាក់ឈ្មោះ កញ្ញា ពីន ពីន នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុកផេក សិល្បករកម្ពុជា បានឲ្យដឹងថា៖ តារាសម្តែងនិងបង្ហាញម៉ូត កញ្ញា ពីន ពីន ទទួលមរណះភាពហើយដោយគ្រោះថ្នាក់ចរាចរណ៍ កញ្ញាពីនពីនគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត គឺនៅម្តុំស្ពានព្រែកភ្នៅ បន្ទាប់ពីកញ្ញាចេញពីហែជំនូនមកត្រូវរថយន្តរេចង្កូតកិនស្លាប់ ពេលនេះសពរបស់កញ្ញាត្រូវបានគ្រួសារសព តម្កល់នៅវត្តតាំងកសាងខាងត្បូង ។ ដំណឹងនេះទុក្ខជាការជូនដំណឹងដល់បងប្អូនញាតិមិត្តជិតឆ្ងាយនៃសពមេត្តាជ្រាប ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា ៕

COMMENTS