សម្រាប់អ្នកចូលចិត្តលេងហ្គេម តើដឹងថាស្មាតហ្វូនណាដែលល្អបំផុតសម្រាប់អ្នកអត់?

ជាការពិតណាស់ មានតម្រូវការជាច្រើនដែលអ្នកប្រើប្រាស់តែងប្រើស្មាតហ្វូនរបស់ពួកគេប្រចាំថ្ងៃដើម្បីសម្រេច។ ហើយមួយក្នុងចំណោមតម្រូវការទាំងនោះ គឺការលេងហ្គេមនេះតែម្ដង។ ដោយឡែក បើយើងត្រឡប់ទៅកាន់ឆ្នាំ2012 វិញ អ្នកប្រើប្រាស់ភាគច្រើនគឺប្រើប្រាស់ស្មាតហ្វូនដើម្បីតែលេងហ្គេមប៉ុណ្ណោះ ពោលគឺសម្រាប់ការស្ដាប់តន្ត្រី ហៅចេញ ចូល និងផ្ញើរសារគឺមិនសូវមានឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ហ្គេមគឺមិនខ្វះឡើយសម្រាប់ប្រព័ន្ធដំណើរការ Android ដោយអ្នកប្រើប្រាស់អាចឆែកមើលបានតាមរយៈ Play Store។ ទោះជាយ៉ាងណា ហ្គេមនាសម័យនេះគឺតម្រូវឲ្យអ្នកប្រើប្រាស់មានស្មាតហ្វូនល្អដែរ ពោលគឺប្រព័ន្ធដំណើរការលឿន អេក្រង់ធំ និងថាមពលថ្មកាន់ល្អ។ ហើយខាងក្រោមនេះគឺជាកំពូលស្មាតហ្វូនដែល្អបំផុតសម្រាប់ការលេងហ្គេមដែលយើងនឹងលើកយកមកជម្រាបជូនលោកអ្នក។

Samsung Galaxy S8

  • អេក្រង់ទំហំ 5.8អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 2960 x 1440pixels និងដង់ស៊ីតេអេក្រង់ 570 ppi
  • បន្ទះឈីបប្រភេទ Octa-core Qualcomm Snapdragon 835 រឺ Octa-core Samsung Exynos 8895
  • ទំហំ​ RAM 4GB
  • អង្គផ្ទុកទិន្នន័យ 64GB និងអាចដាក់បន្ថែម Memory បានរហូតដល់ទៅ 256GB
  • កាមេរ៉ាក្រោយទំហំ 12MP កាមេរ៉ាមុខទំហំ 8MP
  • ថាមពលថ្មទំហំ 3,000mAh
  • ដំណើរការដោយ Androi 7.0 Nougat
  • ទំហំ 148.9 x 68.1 x 8មម ទម្ងន់ 155ក្រាម

Samsung Galaxy S8 Plus

  • អេក្រង់ទំហំ​ 6.2អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 2960 x 1440pixels និងដង់ស៊ីតេអេក្រង់ 529ppi
  • បន្ទះឈីបប្រភេទ Octa-core Qualcomm Snapdragon 835 រឺ Octa-core Samsung Exynos 8895
  • ទំហំ RAM 4GB
  • អង្គផ្ទុកទិន្នន័យ 64GB និងអាចដាក់បន្ថែម Memory បានរហូតដល់ទៅ 256GB
  • កាមេរ៉ាក្រោយទំហំ​ 12MP និងកាមេរ៉ាមុខទំហំ 8MP
  • ថាមពលថ្មទំហំ 3,000mAh
  • ដំណើរការដោយប្រព័ន្ធ Android 7.0 Nougat
  • ទំហំ 159.5 x 73.4 x 8.1មម ទម្ងន់ 173ក្រាម

OnePlus 5

  • អេក្រង់ទំហំ 5.5អ៊ីញ ប្រភេទ Optic AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 1920 x 1080pixels និងដង់ស៊ីតេអេក្រង់ 401ppi
  • បន្ទះឈីបប្រភេទ Qualcomm Snapdragon 835
  • ទំហំ RAM 6/8GB
  • អង្គផ្ទុកទិន្នន័យទំហំ 64/128GB តែមិនអាចបន្ថែម Memory បានទេ
  • កាមេរ៉ាភ្លោះផ្នែកខាងក្រោយទំហំ 16MP និង 20MP និងកាមេរ៉ាមុខទំហំ 16MP
  • ថាមពលថ្មទំហំ 3,300mAh
  • ដំណើរការដោយប្រព័ន្ធ Android 7.1.1 Nougat
  • ទំហំ 154.2 x 74.1 x 7.25មម និងទម្ងន់ 153ក្រាម

Huawei Mate 9

  • អេក្រង់ទំហំ 5.9អ៊ីញ ប្រភេទ IPS LCD ក្នុងកម្រឹតបង្ហាញរូបភាព 1920 x 1080pixels និងដង់ស៊ីតេអេក្រង់ 373ppi
  • បន្ទះឈីបប្រភេទ Octa-core Hisilicon Kirin 960
  • ទំហំ RAM 4GB
  • អង្គផ្ទុកទិន្នន័យ 64GB និងអាចដាក់បន្ថែម Memory បានរហូតដល់ទៅ 256GB
  • កាមេរ៉ាភ្លោះផ្នែកខាងក្រោយទំហំ 20MP និង 12MP និងកាមេរ៉ាមុខទំហំ 8MP
  • ថាមពលថ្មទំហំ 4,000mAh
  • ដំណើរការដោយប្រព័ន្ធ Android 7.0 Nougat
  • ទំហំ 56.9 x 78.9 x 7.9មម ទម្ងន់ 190ក្រាម

Samsung Galaxy S7

  • អេក្រង់ទំហំ 5.1អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 2560 x 1440pixels និងដង់ស៊ីតេអេក្រង់ 577ppi
  • បន្ទះឈីបប្រភេទ Quad-core Qualcomm Snapdragon 820
  • ទំហំ RAM 4GB
  • អង្គផ្ទុកទិន្នន័យ 32GB និងអាចដាក់បន្ថែម Memory បានរហូតដល់ទៅ 200GB
  • កាមេរ៉ាក្រោយទំហំ 12MP និងកាមេរ៉ាមុខទំហំ 5MP
  • ថាមពលថ្មទំហំ 3,000mAh
  • ដំណើរការដោយ Android 6.0.1 Marshmallow
  • ទំហំ 142.4 x 69.6 x 7.9មម ទម្ងន់ 152ក្រាម

Samsung Galaxy S7 Edge

  • អេក្រង់ទំហំ 5.5អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 2560 x 1440pixels និងដង់ស៊ីតេអេក្រង់ 534ppi
  • បន្ទះឈីបប្រភេទ Quad-core Qualcomm Snapdragon 820
  • ទំហំ RAM 4GB
  • អង្គផ្ទុកទិន្នន័យ 32GB និងអាចដាក់បន្ថែម Memory បានរហូតដល់ទៅ 200GB
  • កាមេរ៉ាក្រោយទំហំ 12MP និងកាមេរ៉ាមុខទំហំ 5MP
  • ថាមពលថ្មទំហំ 3,600mAh
  • ដំណើរការដោយ Android 7.0 Nougat
  • ទំហំ 150.9 x 72.6 x 7.7មម ទម្ងន់ 157ក្រាម

Motorola Moto Z Play

  • អេក្រង់ទំហំ 5.5អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 1920 x 1080pixels និងដង់ស៊ីតេអេក្រង់ 403ppi
  • បន្ទះឈីបប្រភេទ Qualcomm Snapdragon 625
  • ទំហំ RAM 3GB
  • អង្គផ្ទុកទិន្នន័យ 32GB និងអាចដាក់បន្ថែម Memory បានរហូតដល់ទៅ 256GB
  • កាមេរ៉ាក្រោយទំហំ 16MP និងកាមេរ៉ាមុខទំហំ 5MP
  • ថាមពលថ្មទំហំ 3,510mAh
  • ដំណើរការដោយ Android 7.0 Nougat
  • ទំហំ 156.4 x 76.4 x 7មម ទម្ងន់ 165ក្រាម

Fu

ខ្មែរណូត

ប្រភព៖ androidauthority

 

COMMENTS