បាត់កូនស្រីអាយុ១៤ឆ្នាំឪពុកម្តាយភ័យស្ទើរស្លាប់ដើររកគ្រប់កន្លែង ឥលូវនេះរកឃើញហើយ តែដល់ពេលដឹងពីមូលហេតុ ឪពុកម្តាយហួសចិត្តនិយាយមិនចេះ

ខេត្តក្រចេះ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅមានករណីបាត់ក្មេងស្រីម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយឪពុកម្តាយរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ ក្រោយកើតមានករណីភ្ញាក់ផ្អើលនេះ សមត្ថកិច្ចនគរបាលខេត្តក្រចេះ សហការជាមួយនឹងនគរបាលខេត្ត្តស្ទឺងត្រែងបានធ្វើការស្រាវជ្រាវស្វែងរកគ្រប់ទីកន្លែង ឥលូវនេះក្មេងស្រីរូបនោះត្រូវបានរកឃើញវិញហើយកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រទះឃើញនាងនៅភូមិ-ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឺងត្រែង ហេតុមូលហេតុ ដែលនាងរត់ចេញពីផ្ទះបាត់ដំណឹងបែបនេះ ព្រោះតែនាងស្រលាញ់គ្នាជាមួយក្មេងប្រុសម្នាក់ ហើយបានរត់ទៅរកក្មេងប្រុសនោះខ្លួនឯងតែម្តង។

ក្មេងខាងលើមានឈ្មោះ កេត អាម៊ី អាយុ១៤ឆ្នាំ ចំណែកឯក្មេងប្រុស ដែលនាងស្រលាញ់មានឈ្មោះ ភី ណៃ អាយុ ១៧ឆ្នាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីវ័យ១៤ឆ្នាំនោះជា​សិស្ស​រស់នៅ​ជាមួយឪពុក​ម្តាយ​ក្នុងភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ ហើយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដោយសារតែមិនឃើញកូនស្រីត្រលប់ពីសាលារៀនមកផ្ទះវិញ ទើបធ្វើឲ្យឪពុកម្តាយរបស់នាងមានការព្រួយបារម្ភ ហើយក៏ទៅប្តឹងសមត្ថកិច្ចឲ្យជួយស្វែងរក។ ឪពុកម្តាយក្មេងស្រីរូបនោះបានឲ្យដឹងថា មុនពេលបាត់ខ្លួនបានខឹងនឹងគ្រួសារ ដែលស្តីបន្ទោស និងណែនាំឲ្យនាងប្រឹងរៀនសូត្រ ចំណែកឯមិត្តភក្តិជិតស្និតរបស់នាងបានឲ្យដឹងថា នាងធ្លាប់មានទំនាក់ទំនងស្នេហាតាមទូរស័ព្ទជាមួយនឹងយុវជនម្នាក់រស់នៅខេត្តស្ទឹងត្រែង។ តាមការព័ត៌មានទាំងអស់នេះទើបសមត្ថកិច្ចអាចសន្និដ្ឋានបានថា នាងអាចនឹងអន់ចិត្តជាមួយក្រុមគ្រួសារ ហើយរត់ចេញពីផ្ទះទៅរកយុវជននោះតែម្តង៕

សេម
ខ្មែរណូត

COMMENTS