Drone មួយនេះសាហាវកប់! អាចហោះបានក្នុងល្បឿនរហូតដល់ទៅ 179mph ហើយជាប់ក្នុងកំណត់ត្រា Guinness World Record ទៀត

Drone គឺជាឧបករណ៍ប្រើប្រាស់ដ៏មានប្រជាប្រិយភាពមួយនាពេលបច្ចុប្បន្ន ព្រោះវាពិតជាមានប្រយោជន៍ក្នុងការចាប់យករូបភាពពីខាងលើ និងពេលខ្លះយើងអាចប្រើប្រាស់វាដើម្បីហោះលេងកំសាន្តក៏បានដែរ។ លើសពីនេះទៅទៀត Drone ក៏អាចប្រើប្រាស់បានក្នុងការប្រណាំដូចគ្នាទៅនឹងម៉ូតូ និងឡានដែរ។

លោកអ្នកអាចនឹងឆ្ងល់ថា តើការប្រណាំង Drone នឹងធ្វើឡើងយ៉ាងដូចម្ដេចទៅ? ជាការពិតណាស់ លោកអ្នកគ្រាន់តែចូលទៅឆែកមើលគេហទំព័រ Guinness នោះអ្នកនឹងបានឃើញជាមិនខាន។ នាពេលថ្មីៗនេះ ក្រុមអ្នកប្រណាំង Drone មួយបានយកឈ្នះលើការប្រគួត Drone Racing League (DRL) ហើយថែមទាំងជាប់កំណត់ត្រា Guinness ទៀតផងថាជា Drone ដែលមានថាមពលថ្មខ្លាំង ការគ្រប់គ្រងល្អ និងល្បឿនលឿនជាងគេ។ គួរបញ្ជាក់ផងដែរថា Drone នោះមានឈ្មោះថា DRL RacerX ហើយមានទម្ងន់ប្រមាណជា 800ក្រាម។ លើសពីនេះទៅទៀត វាអាចផ្ដល់ឲ្យនូវ 46,000RPM និងថាមពលថ្មទំហំ 1,300mAh។ ក្នុងកំឡុងពេលហោះហើរ Drone នេះអាចធ្វើបានក្នុងល្បឿនរហូតដល់ទៅ 179.6mph ស្របពេលជាមួយនឹងកំណត់ត្រា Guinness គឺត្រឹមតែល្បឿន 163.5mphប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ pocket-lint

COMMENTS