ល្បិចមិចក៏មានដែរ! ញាត់គ្រឿងញៀនចូលក្នុងពោះមាន់ ស្មានតែប៉ូលីសមិនដឹង ចុងក្រោយដឹងដដែល

ប្រទេសថៃ៖ អ្នករត់ពន្ធគ្រឿងញៀនម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើបានព្យាយាមរត់ពន្ធគ្រឿងញៀនតាមរយៈសត្វមាន់។ ជនសង្ស័យខាងលើមានឈ្មោះ Charnwut Seuksongkram អាយុ២៩ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។ ប៉ូលីសមានការសង្ស័យចំពោះបុរសខាងលើបន្ទាប់ពីរូបគេបង្ហាញកាយគួរអោយសង្ស័យពេលកំពុងឈររង់ចាំម៉ូតូតុកៗ។ បុរសខាងលើបានកាន់ប្រអប់ពីរពេលកំពុងតែឈរចាំតុកៗ។

ប៉ូលីសបានចាប់ខ្លួនជនសង្ស័យហើយរឹបអូសបានសត្វមាន់ពីរក្បាល អ្វីដែលលើសពីនេះទៅទៀតនោះគឺនៅក្នុងពោះរបស់សត្វមាន់ខាងលើ ប៉ូលីសរកឃើញស្រោមអនាម័យចំនួន៧ ដែលនៅក្នុងស្រោមអនាម័យនោះសុទ្ធតែថ្នាំញៀនប្រភេទយ៉ាម៉ាដែលមានចំនួន១៤០០គ្រាប់។ ជនសង្ស័យខាងលើប្រុងនឹងរត់ពន្ធថ្នាំញៀនខាងលើទៅអោយស្រ្ដីម្នាក់ដែលនៅភូមិក្បែរកន្លែងគេរស់នៅ។ ពេលនេះជនសង្ស័យត្រូវបានប៉ូលីសចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរនិងសុើបអង្កេតបន្ថែមទៅលើករណីនេះ ដើម្បីរកប្រភពនៃថ្នាំញៀនទាំងនោះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Dailymail

COMMENTS