ខំចំណាយលុយអស់រាប់ពាន់ដុល្លាររៀបចំពិធីមង្គលការដ៏ស្អាតមួយ តែចុងក្រោយជិតដល់ថ្ងៃចូលរោង បែរខាងស្រីសុំបែកគ្នាទៅវិញ ខឹងចិត្តពេកខាងប្រុសដាក់ពាក្យតែម្តង

បុរសជនជាតិម៉ាឡេស៊ីម្នាក់មានបំណងចង់ប្តឹងអតីតគូដណ្តឹងរបស់ខ្លួន ក្រោយពីនាងបានសូមគាត់បែកគ្នា ខណៈដែលគាត់បានចំណាយលុយអស់ជាច្រើនរួចទៅហើយដើម្បីរៀបចំពិធីមង្គលការ។ បុរសកំសត់ស្នេហរូបនេះមានឈ្មោះថា Ezrin ហើយគាត់ និងសង្សារបស់គាត់បានស្រលាញ់គ្នាអស់រយៈពេល៣ឆ្នាំមកហើយ​ និងឈានដល់ការភ្ជាប់ពាក្យកាលពីដើមឆ្នាំ២០១៦កន្លងទៅនេះ។ គូស្នេហ៍នេះបានសម្រេចថា នឹងរៀបការនៅដើមឆ្នាំ ២០១៧ នេះ។ បុរសកំសត់ស្នេហ៍ខាងលើ បានចំណាយលុយអស់ប្រមាណជា៧ពាន់ដុល្លារ ដើម្បីរៀបចំពិធីមង្គលការ ដូចជាទិញសំបុត្រការ កក់ហាងសម្រាប់រៀបចំពិធី កក់ក្រុមតន្រ្តី រៀបចំផ្ទះ និងទិញសម្ភារៈផ្សេងៗទៀតសម្រាប់ប្រើប្រាស់ក្នុងថ្ងៃ រៀបចំពិធីមង្គលការ។

យ៉ាងណាក្តី អាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃរបស់គាត់បានរលាយបាត់ ដោយអតីតគូដណ្តឹងរបស់គាត់បានសុំគាត់បែកគ្នា មុនពេលដែលថ្ងៃរៀបការបានមកដល់ ដោយគ្មានហេតុផលច្បាស់លាស់ទាល់តែសោះ។ ដោយខកចិត្តនឹងស្នេហានេះ និងខឹងជាមួយនាងផង គាត់បានសរសេរ នៅក្នុងបណ្តាញសង្គមរបស់គាត់ថា គាត់ចង់ប្តឹងអតីតគូស្នេហរបស់គាត់ ដើម្បីបញ្ជាក់ថា បុរសភេទក៏មានសិទ្ធទាមទាររកយុត្តិធម៌នៅក្នុងរឿងស្នេហាដែរ៕

ភក្តី

ប្រភព៖ worldofbuzz

 

COMMENTS