ឧបករណ៍នេះ អាចជួយលោកអ្នកក្នុងការថតយកការនិយាយទូរស័ព្ទទាំងអស់នៅលើ iPhone បាន (មានវីដេអូ)

បើនិយាយពីការនិយាយទូរស័ព្ទនៅលើ iPhone វាពិតជារឿងដ៏ឈឺចាប់មួយ។ លោកអ្នកនឹងតម្រូវឲ្យចំណាយប្រាក់ដើម្បីទិញកម្មវិធីផ្សេងៗ ដែលមានសមត្ថភាពអាចថតយកសម្លេងនៃការនិយាយទូរស័ព្ទរបស់អ្នកជាមួយអ្នកដទៃបាន ប៉ុន្ដែវាមិនមានប្រសិទ្ធភាពខ្ពស់ ហើយថែមទាំងមិនដំណើរការលើកម្មវិធីមួយចំនួនដូចជា WhatsApp, Skype និងកម្មវិធីមួយចំនួនទៀត។ ដោយឡែក វាលែងជាបញ្ហាទៀតហើយដោយយើងសូមធ្វើការណែនាំលោកអ្នកឲ្យប្រើប្រាស់ឧបករណ៍មួយដែលមានឈ្មោះថា Call Recorder។

គួរបញ្ជាក់ផងដែរថា Call Recorder គឺតម្រូវឲ្យអ្នកប្រើប្រាស់ដោតវាចូលទៅក្នុងរន្ធ Lighting របស់ iPhone រួចឧបករណ៍នឹងចាប់ផ្ដើមថតយកការនិយាយទូរស័ព្ទគ្រប់ទាំងអស់ ពោលគឺទាំង Skype, Facebook Messenger, WhatsApp, Line, Viber និង WeChat។ មិនតែប៉ុណ្ណោះ ឧបករណ៍នោះគឺប្រើប្រាស់ format ជា .m4a សម្រាប់រាល់ការថត ហើយអ្នកក៏អាចផ្លាស់ប្ដូរទីតាំងនៃការរក្សាទុកដោយនៅលើអង្គផ្ទុកទិន្នន័យ រឺ microSD Card ក៏បាន។

សម្រាប់ការហៅចូល Call Recorder មានប៊ូតុងមួយសម្រាប់ឲ្យអ្នកចុច ប្រសិនបើអ្នកចង់ថតយកការនិយាយទូរស័ព្ទនេះ។ លើសពីនេះទៅទៀត វាក៏មានរន្ធដោតកាស 3.5មមមួយផងដែរ។ លោកអ្នកអាចទទួលបានឧបករណ៍នេះក្នុងតម្លៃប្រមាណជា $125 តាមរយៈ តំណរភ្ជាប់នេះ

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS