មនុស្សប្រុស៥យ៉ាង ដែលស្រ្ដីគ្រប់រូបមិនគួររៀបការជាមួយ

ការរៀបការគឺជាសុភមង្គលមួយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាននៅក្នុងឆាកជីវិតរបស់មនុស្សគ្រប់រូប ប្រសិនបើរៀបការខុសមនុស្សនោះប្រាកដណាស់ថានឹងគ្មានសុភមង្គល។ មនុស្សប្រុស៥យ៉ាងដែលមានឥរិយាបទដែលមនុស្សគ្រប់រូបមិនគួររៀបការជាមួយ៖

១. អ្នកដែលស្អប់ឫធ្វើបាបសត្វ៖ នៅលើលោកនេះគ្មានមនុស្សណាដែលអាក្រក់ជាងមនុស្សដែលធ្វើបាបសត្វទេ សត្វចិញ្ចឹមគឺជាភាវៈរស់មួយដ៏គួរអោយស្រឡាញ់ហើយវាក៏ចង់មានជីវិតដូចមនុស្សយើង។

២. មនុស្សដែលមានចិត្តចង្អៀត៖ សាកស្រមៃមើលប្រសិនបើមនុស្សស្រីមានកី្ដស្រមៃធំ ហើយក្ដីស្រមៃនោះត្រូវបានបំផ្លាញដោយមនុស្សយើងស្រឡាញ់ តើយើងមានអារម្មណ៍យ៉ាងណា។

៣. មនុស្សដែលមិនគោរពពាក្យសន្យា៖ ជាទូទៅមនុស្សប្រុសតែងតែនិយាយហើយធ្វើប្រសិនបើសន្យាហើយគេប្រាកដជាធ្វើ តែមានមនុស្សភាគតិចណាស់ដែលនិយាយបានតែមាត់មិនគោរពពាក្យសន្យារបស់ខ្លួនឯង។

 

៤. មនុស្សដែលលើកលែងគ្មានទីបញ្ចប់៖ ជាទូទៅមនុស្សប្រុសដែលធ្វើខុសហើយ តែងតែសុំការលើកលែងទោស ប៉ុន្ដែមិនមែនសុំការលើកលែងទោសរហូតទេ។ ប្រសិនជាខុសត្រូវហ៊ានទទួលកំហុសមិនចាំតែសុំការលើកលែងទោសបែបនេះរហូតទេ។

 

៥. មនុស្សដែលប្រើប្រាស់អំពើហឹង្សា៖ មនុស្សប្រុសមិនគួរណាលើកដៃវាយស្រ្ដីដែលជាមនុស្សទន់ខ្សោយឡើយ គួរណាតែរៀនរៀបចិត្តអោយត្រជាក់មិនគួរលើកដៃវាយស្រ្ដីទេ។ ធ្វើជាមនុស្សប្រុសត្រូវរៀនគ្រប់គ្រងចិត្តមិនគួរធ្វើអោយចិត្តក្ដៅនោះទេ។

 

បុត្រ

ខ្មែរណូត

ប្រភព៖ Thecovrage

COMMENTS