ក្រុមហ៊ុន Havas Riverorchid បើកដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាកល ម៉ាក Socialyse នៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧  ក្រុមហ៊ុន Havas Riverorchid ដែលជា បណ្តាញភ្នាក់ងារដ៏ធំនៅតំបន់ឥណ្ឌូចិននឹងបើក​សម្ភោធជាផ្លូវការនូវឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាកលថ្ងៃនេះនៅរាជធានីភ្នំពេញ។ គោលដៅនៃ Socialyse គឺដើម្បីក្លាយជាក្រុមហ៊ុនដ៏ឆ្នើមលើពិភពលោកក្នុងការ តភ្ជាប់ម៉ាកផលិតផលជាមួយមនុស្សដោយប្រើគំនិតច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិជ្ជា។

ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតំបន់ឥណ្ឌូចិន និងតម្រូវការអតិថិជនកាន់តែច្រើនឡើងនៅគ្រប់តំបន់ពាក់ព័ន្ធ ជាមួយអតិថិជនរបស់ពួកគាត់តាមរយៈឌីជីថល និងសង្គម។ Socialyse បង្កើតឡើងដើម្បីធ្វើឲ្យមានភាពខុសគ្នាលើវិធីសាស្ត្រម៉ាកផលិតផល និងមនុស្សធ្វើអន្តរកម្មនៅក្នុងផ្នែកនេះនៃពិភពលោក។

យោងតាមលោក Anthony Keck អគ្គនាយកក្រហ៊ុន Havas Riverorchid Group ប្រចាំកម្ពុជាបានឲ្យដឹងថា៖ “ជាមួយការចាប់ផ្តើមដំណើរការនៃ Socialyse ដែលជាផ្នែកជំនួញផ្តល់ជូនលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងសង្គម ក្រុមហ៊ុន Havas បានបង្ហាញគំរូឌីជីថល និងសង្គមដ៏មានភាពទាន់សម័យនៅសតវត្សទី 21 មកកាន់ទីផ្សារកម្ពុជា។ ជាមួយការយកចិត្តទុកដាក់ខ្លាំង លើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវការជាចំាបាច់នាពេលបច្ចុប្បន្ននេះ។”

Socialyse ប្រមូលផ្តុំដោយអ្នកមានទេពកោសល្យប្រកបដោយជំនាញខាងសង្គមច្បាស់លាស់ រួមមាន អ្នកវិភាគ អ្នកជំនាញខាងយុទ្ធសាស្រ្ត និងប្រតិបត្តិករផ្នែកផ្សព្វផ្សាយសង្គមជាន់ខ្ពស់ជាង 130 នាក់នៅជុំវិញពិភពលោក។ ជាមួយការប្រើប្រាស់បច្ចេកវិជ្ជាទំនើបឈានមុខគេ និងមានកម្មសិទ្ធិផ្តាច់មុខ Socialyse តាំងចិត្តសម្រេចឲ្យបាននូវលទ្ធផល និងតម្លៃមាន OWNED SHARED EARNED និង PAID Media។ Socialyse រួមបញ្ចូលនូវការរីកចម្រើននៃ Startup​​ និងអានុភាពនៃបណ្តាញទំនាក់ទំនងជុំវិញសាកលលោក។

Socialyse ផ្ដល់នូវផលិតផលយ៉ាងច្រើន និងមានគុណភាពខ្ពស់តាមរយៈបណ្តាញ សង្គម ការលេងហ្គេមសង្គម កម្មវិធីផ្សេងៗ និងវីដេអូ រួមបញ្ចូលដោយឧបករណ៍ INTEREST OPTIMIZATION និងដំណោះស្រាយបែប Cross-channel Re-marketing ទំនើបឈានមុខគេតាមរយៈ Advanced Pixel Targeting ដើម្បីបង្កើនប្រាក់ចំណេញពីការវិនិយោគនាពេលអនាគត (ROI) និងធ្វើឲ្យទិន្នន័យកាន់តែមានគុណភាពដោយផ្អែកលើ Customized Shortened ទិន្នន័យនៃសកម្មភាពក្រៅបណ្តាញ និងដំណោះស្រាយ Real-time Optimization។ លទ្ធផលយុទ្ធន្នាការអាចគណនាបានជានិច្ចជាមួយ Dashboards ដើម្បីបង្ហាញពីសមិទ្ធិផលតាមរយៈ KPIs និងគោលដៅអាជីវកម្ម។

អំពីក្រុមហ៊ុន Havas Riverorchid

ក្រុមហ៊ុន Havas Riverorchid ជាបណ្តាញភ្នាក់ងារឈានមុខគេនៅតំបន់ឥណ្ឌូចិន។ ដោយមានការិយាល័យនៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ជាមួយបុគ្គលិកបម្រើការងារជាង 300 នាក់ ដែលប្តេជ្ញាចិត្តដើម្បីផ្តល់នូវសេចក្តីស្រឡាញ់ ការយល់ដឹង និងការរស់នៅក្នុងតំបន់ឥណ្ឌូចិនរៀងរាល់ថ្ងៃ។ ការងារដែលយើងបំពេញជូន អតិជនរបស់យើងមានលើផ្នែក ប្រព័ន្ធផ្សព្វផ្សាយ ការច្នែប្រឌិត ឌីជីថល សង្គម Activation ទំនាក់ទំនងសាធារណៈ និងការស្រាវជ្រាវ។

អំពីក្រុមហ៊ុន Havas Group

Havas ជាក្រុមហ៊ុនទំនាក់ទំនងដ៏ធំបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ 1835 នៅទីក្រុងប៉ារីសដែលមានបុគ្គលិកជាង 20,000 នាក់នៅក្នុងបណ្តាលប្រទេសជាង 100  ។ ក្រុមហ៊ុន Havas Group ប្តេជ្ញាចិត្តក្លាយជាក្រុមហ៊ុនដ៏ឆ្នើមបំផុតរបស់ពិភពលោកក្នុងការបង្កើតទំនាក់ទំនងជិតស្និតរវាងមនុស្ស និងម៉ាកផលិតផលតាមរយៈការច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើតថ្មី។ ដោយផ្អែកលើការរួមបញ្ចូលអតិថិជន Village model តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការច្នៃប្រឌិត និងលក្ខ័ខណ្ឌ័ល្អ។ ក្រុមហ៊ុន Havas Group ជាក្រុមហ៊ុនរួមបញ្ចូលគ្នានៅក្នុងវិស័យពាណិជ្ជកម្ម។ ក្រុមហ៊ុន Havas ប្រតិបត្តិការនៅក្នុងប្រទេសចំនួន 9 នៅតំបន់អាស៊ានច្រើនជាងបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងទៀតនៅជុំវិញពិភពលោក។

COMMENTS