Real Madrid ដាក់សំណើរសុំទិញអ្នកចាំទី Alisson ពីក្លឹប AS Roma ក្នុងតម្លៃផ្ទេរ 60លានអឺរ៉ូ

ក្លឹបអធិរាជសរ Real Madrid បានដាក់សំណើរសុំទិញអ្នកចាំទី Alisson ពីក្លឹបឆ្មាខ្មៅ AS Roma ក្នុងតម្លៃផ្ទេរ 60លានអឺរ៉ូ។

អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានទាក់ទងចំណាប់អារម្មណ៍ក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីរូបគាត់បានបង្ហាញទំរង់លេងដ៏ល្អនៅក្នុងលីគកំពូល Italia Serie A ជាមួយនឹងក្លឹបឆ្មាខ្មៅ AS Roma។ នៅក្នុងការរាយការណ៍របស់សារពត៌មានមួយបានអោយដឹងថា៖ ក្លឹបហង្សក្រហម Liverpool បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចង់បានអ្នកចាំទីរូបនេះនៅក្នុងរដូវក្ដៅខាងមុខនេះ។

ក្លឹបអធិរាជសរ Real Madrid សង្ឃឹមថានឹងអាចទាក់ទាញអ្នកចាំទី Alisson មកកាន់ទឹកដី Santiago Bernabeu នៅក្នុងរដូវកាលក្រោយនេះ។ Real Madrid នឹងត្រៀមលុយ 60លានអឺរ៉ូ ដើម្បីដេញថ្លៃអ្នកចាំទីរូបនេះនៅក្នុងរដូវកាលក្រោយនេះ។

បុត្រ

ប្រភព៖ Goal