ឃាត់ខ្លួនអ្នកគុណនិយមម្នាក់ ចូលអុកឡុកសិស្សក្នុងវិទ្យាល័យស្ទឹងហាវ!

ព្រះសីហនុ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនក្មេងទំនើងម្នាក់បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុក្រោយពីក្មេងទំនើងរូបនោះបានធ្វើាកម្មភាពចូលអុកឡុកនៅក្នុងវិទ្យាល័យស្ទឹងហាវហើយមានកាន់ដាវចុងស្រួចមួយដើមផងដែរ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលបិវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យស្ទឹងហាវ។

ក្មេងទំនើងដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានខាងលើមានឈ្មោះ ទុន​ មាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរព្រូគ្រឿងចាក់កាយដី ស្នាក់នៅផ្ទះជួលភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ក្នុងនោះដែរកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនមានដូចជា ដាវចុងស្រួច១ដើម, ទូរស័ព្ទដៃមួយគ្រឿង និងម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ បច្ចុប្បន្នក្មេងទំនលងខាងលើត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់៕

COMMENTS