ទីបំផុត Youtube សម្រេចដាក់វីដេអូ preview ខ្លីៗ មុនពេលអ្នកប្រើប្រាស់ចូលមើលវីដេអូហើយ

នាពេលថ្មីៗនេះ គេហទំព័រ Youtube បានសម្រេចក្នុងការដាក់វីដេអូ preview ខ្លីៗ មុនពេលអ្នកប្រើប្រាស់ចូលទៅមើលវីដេអូហើយ សម្រាប់ Desktop។ អ្នកប្រើប្រាស់គ្រាន់តែយក Mouse ទៅដាក់ពីលើរូបតំណាងវីដេអូ នោះវីដេអូដែលមានរយៈពេលប្រមាណជា 3វិនាទីនឹងបង្ហាញឡើង។ ការអភិវឌ្ឍថ្មីនេះគឺដំណើរការតែនៅលើ Browser Chrome និង Opera ប៉ុណ្ណោះ។ ចំណែកឯស្មាតហ្វូនវិញ គឺមិនទាន់ដំណើរការនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ការ preview វីដេអូមុននេះ គឺល្អបំផុតសម្រាប់អ្នកមើលក្នុងការស្វែងរកវីដេអូអ្វីមួយដែលខ្លួនចង់បាន ហើយមិនចាំបាច់ចុចមើលម្ដងមួយៗឡើយ។ ដោយឡែក គេហទំព័រជាច្រើនផ្សេងទៀតគឺមានមុខងារនេះរួចរាល់ជាស្រេច ពោលគឺវាត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្ដែសម្រាប់ Youtube វិញគឺទើបតែដាក់ឲ្យប្រើប្រាស់ទេ។ យ៉ាងណាមិញ អ្នកទាំងអស់គ្នាអាចនឹងសប្បាយចិត្ត ព្រោះអ្វីដែលអ្នកចង់បានគឺមានហើយ។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS