ថាទៅម៉ាស្សាឲ្យសរសៃដើរស្រួល​​ មានអីមិនដើរស្រួល បែរមកបាក់ជើងទៅវិញ

ប្រទេសថៃ៖ ជាទូទៅការម៉ាស្សាគឺធ្វើអោយយើងមានរាងកាយស្រួល បន្ធូរអារម្មណ៍តានតឹង បំបាត់ការឈឺចុកចាប់ និងដើម្បីសម្រួលសរសៃ។ ដោយឡែកការម៉ាស្សាមួយនេះធ្វើអោយខុសបច្ចេកទេស បណ្ដាលអោយស្រ្ដីជនជាតិថៃម្នាក់ឈ្មោះ Pimyanee Thanyawongsakul អាយុ៥៩ឆ្នាំបាក់ជើងម្ខាង។ ស្រ្ដីខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយកូនស្រីរបស់ស្រ្ដីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់កន្លែងម៉ាស្សាខាងលើដើម្បីអោយចេញមុខទទួលខុសត្រូវលើករណីរបស់ម្ដាយគាត់។

ស្រ្ដីរងគ្រោះពេលនេះកំពុងតែត្រៀមវះកាត់ជើងរបស់គាត់ដែលបាក់។ អ្វីដែលហួសចិត្តនោះគឺកន្លែងម៉ាស្សាខាងលើបានទារថ្លៃសេវាម៉ាស្សាមកលើស្រ្ដីរងគ្រោះទៀត។ កន្លែងម៉ាស្សាខាងលើបានទាមទារប្រាក់ម៉ាស្សាពាក់កណ្ដាលពីស្រី្ដរងគ្រោះ។ ពេលនេះកូនស្រីរបស់ស្រ្ដីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីស ដើម្បីអោយខាងហាងម៉ាស្សាខាងលើចេញមុខមកលើទទួលខុសត្រូវលើបញ្ហារបស់ស្រ្ដីរងគ្រោះ។ ម្ចាស់កន្លែងម៉ាស្សាខាងលើអាចនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ​ និងពិន័យជាប្រាក់ ៦០០០០បាត។

បុត្រ

ខ្មែរណូត

ប្រភព៖​ Thecoverage

COMMENTS