កប់ខ្លាំងណាស់!! ស្មានមិនដល់ថា LG Q6 អស្ចារ្យយ៉ាងនេះសោះ មើលវីដេអូនេះហើយធានាថាមិនស្រលាញ់មិនបានទេ (មានវីដេអូ)

នាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានសម្រេចបង្ហោះនូវវីដេអូថ្មីមួយ ដែលមានបង្ហាញពីផលិតផលស្មាតហ្វូនថ្មីរបស់ខ្លួន ហើយនោះគឺជាស្មាតហ្វូនធន់កណ្ដាលដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា LG Q6។ ដោយឡែក Q6 ត្រូវបានគេស្គាល់ថា ជាម៉ូដែលតូចរបស់កំពូលស្មាតហ្វូន LG G6 រឺអាចហៅម៉្យាងទៀតបានថា G6 Mini។ ម៉ូដែលនេះត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 5.5អ៊ីញ និងសមាមាត្រ 18:9។ ចំពោះទំហំ RAM វិញគឺ 4GB សម្រាប់អង្គផ្ទុកទិន្នន័យ 64GB (LG Q6+) និងទំហំ RAM 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB (LG Q6) ឯចុងក្រោយគេគឺមានទំហំ RAM ត្រឹមតែ 2GB ជាមួយនឹងអង្គផ្ទុកទិន្នន័យ 16GB (LG Q6a)។

គួរបញ្ជាក់ផងដែរថា ខ្លឹមសារនៃវីដេអូគឺផ្ដោតសំខាន់ទៅលើមុខងារមួយចំនួនដែលស្មាតហ្វូននេះមានដូចជា គែមសងខាងដែលផលិតចេញពីអាលុយមីញ៉ូម និងមុខងារប្រើប្រាស់មុខដើម្បីដោះសោរជំនួសឲ្យ sensor ស្កេនស្នាមក្រយ៉ៅដៃ។ សម្រាប់កាមេរ៉ាក្រោយវិញគឺមានតែមួយទេទំហំ 13MP ប្រភេទ 100ដឺក្រេ wide angle ដែលល្អបំផុតសម្រាប់ការថត selfie និង video chat។ លើសពីនេះទៅទៀត កាមេរ៉ារបស់ LG Q6 ក៏ភ្ជាប់មកជាមួយនឹងមុខងារជាច្រើនដែរសម្រាប់ការថតអាហារ និងដាក់រូបច្រើនបញ្ចូលគ្នា។ យ៉ាងណាមិញ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS