ធ្លាក់ឧបករណ៍ស្រូបសេវាទូរស័ព្ទសង្កត់លើបុរសចំណាស់ម្នាក់បែកទ្រូងស្លាប់យ៉ាងអនោចអធ័ម

ភ្នំពេញ៖ ធ្លាក់ឧបករណ៍ចាប់សេវាទូរស័ព្ទសង្កាត់លើបុរសចំណាស់វ័យ៧៨ឆ្នាំជាសន្តិសុខម្នាក់បណ្តាលអោយបែកទ្រូងស្លាប់យ៉ាងអនោចអធ័មបំផុត ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣៤នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុកម្មកររបស់ក្រុមហ៊ុន Cellcard បានឡើងជួសជុលឧបករណ៍នៅលើអង់តែនទូរស័ព្ទ ហើយស្រាប់តែដាច់ខ្សែពួរធ្លាក់ឧបករណ៍សម្រាប់ចាប់សេវាទូរស័ព្ទដែលមានទម្ងន់ជាង៥០គីឡូក្រាមសង្កត់លើបុរសចំណាស់ជាសន្តិសុខនៅទីតាំងខាងលើបណ្តាលអោយបែកទ្រូងស្លាប់ភ្លាមៗយ៉ាងអនោចអធ័មបំផុត។ ជនរងគ្រោះខាងលើមានឈ្មោះ ឌូ ឈុន ភេទប្រុស​ អាយុ៧៨ឆ្នាំ ជាសន្តិសុខឯកជនរបស់ក្រុមហ៊ុន GPM បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្មករដែលឡើងជួសជុលអង់តែនទូរស័ព្ទខាងលើបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេការម្នាក់យកមកសួរចម្លើយនៅប៉ុស្តិ៍នគរបាល៕

 

COMMENTS