តើនេះរឺជារូបរាងពិតប្រាកដរបស់ Galaxy Note 8? 

ដូចសព្វដងអញ្ចឹង ទីបំផុតការបែកធ្លាយទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 8 នៅតែបន្ដមានដដែលមុនពេលដែលម៉ូដែលនេះមកដល់ទីផ្សារ។ ដោយឡែក សម្រាប់លើកនេះគឺដូចសព្វដងអញ្ចឹង ពោលគឺរូបភាពនៃកំពូលស្មាតហ្វូននេះដដែល ហើយយើងទទួលបានពី Ice universe ដែលគេស្កាល់ថាជាអ្នកផ្ដល់ឲ្យការបែកធ្លាយជាច្រើនកន្លងមក។ យោងតាមរូបភាពយើងមិនអាចប្រាកដបានទេថា នេះពិតជាកំពូលស្មាតហ្វូន Galaxy Note 8 ប៉ុន្ដែការរចនានេះពិតជាស្រដៀងគ្នាទៅនឹង Galaxy S8 ជាខ្លាំង។

បើយើងសង្កេតមើលទៅលើរូបភាព វាបានបង្ហាញយ៉ាងច្បាស់ពីផ្ទៃខាងមុខនៃកំពូលស្មាតហ្វូន Galaxy Note 8 ប៉ុន្ដែអ្វីដែលយើងត្រូវការខ្លាំងនោះ គឺផ្ទៃខាងក្រោយទៅវិញទេ។ យ៉ាងណាមិញ រូបភាពទាំងនេះគឺពិតជាដូចគ្នាទៅនឹងអ្វីដែលពាក្យចចាមអារាមធ្លាប់បានលើកឡើងពីមុនមកណាស់។ ដូចនេះ វាអាចជាការពិតដែល Note 8 មានរូបរាងបែបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ កាលបរិច្ឆេតដែលមាននៅលើអេក្រង់ស្មាតហ្វូនគឺថ្ងៃទី13 ខែកក្កដា។ ដោយឡែក សម្រាប់ក្រុមហ៊ុន Samsung វិញជាធម្មតាតែដាក់កាលបរិច្ឆេតនៃការប្រកាសជាផ្លូវការនៃកំពូលស្មាតហ្វូនខ្លួននៅលើផ្ទៃអេក្រង់តែម្ដង។ ចំណែកឯពាក្យចចាមអារាមវិញបានលើកឡើងថា Note 8 នឹងបង្ហាញខ្លួននាកំឡុងខែសីហា ខាងមុខនេះ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS