បាក់ការដ្ឋានសាងសង់ស្ពានអាកាស បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់

សឹង្ហបុរី៖ កម្មករម្នាក់ត្រូវបានស្លាប់ភ្លាមៗ និង១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងបានបាក់ដួលរលំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែង ជិតផ្លូវហាយវេប៉ានអ៊ីន ប្រទេសសឹង្ហបុរី។ កងកម្លាំងការពារស៊ីវិលសឹង្ហបុរីប្រមាណជាង៦០នាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុដើម្បីជួយសង្រ្គោះជនរងគ្រោះ។

កម្មករប្រមាណជាង១០នាក់ត្រូវបានក្រុមអ្នកជួយសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យ Changi ភ្លាមៗ និងម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់សង្កត់ស្ពានអាកាសនេះ។ ពេលនេះប៉ូលីសកំពុងតែសុើបអង្កេតរកមូលហេតុនៃការដួលរលំស្ពានអាកាសនេះ។

បុត្រ

ខ្មែរណូត

ប្រភព៖ Stomp

COMMENTS