វាយឪពុកបង្កើតមួយដបសាំងហូរឈាមស្រោចខ្លួនដោយសារតែរឿងចឹងសោះ!

ភ្នំពេញ៖ ករណីអំពើហិង្សារក្នុងគ្រួសារកូនប្រុសសម្លាញ់បែកថ្នាំយកដបសាំងវាយឪពុកបែកក្បាលហូរឈាមបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥៤៣ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុជនល្មើសខាងលើចេញពីផឹកសុីហើយនិយាយសុំខ្ចីម៉ូតូគេជិះដើរលេង ឮដូចនេះជនរងគ្រោះជាឪពុកបានចេញមកស្តីបន្ទោសជនសង្ស័យជាកូន ក៏បង្ករជាទំនាស់ប្រតាយប្រតប់គ្នា រហូតលោកកូនជើងល្អយកដបដាក់សាំងវាយជនរងគ្រោះបណ្តាលអោយបែកក្បាលហូរឈាម និងរងរបួសថ្ពាល់ខាងឆ្វេង ក្រុមគ្រួសារបញ្ជុនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដង្កោភ្លាមៗ ចំណែកជនដៃដល់ត្រូវបានក្រុមគ្រួសារចងដៃចងជើងទុកចាំរហូតដល់ម៉ោង៩ព្រឹកទើបនាំខ្លួនទៅប្រគល់អោយសមត្ថកិច្ច។ ជនរងគ្រោះខាងលើមានឈ្មោះ ម៉ុត ប៊ុណ្ណាត ចំណែកលោកកូនជើងល្អឈ្មោះ ម៉េង មនោ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការឃុំខ្លួនជនដៃដល់ខាងលើនៅអធិការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរនិងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS