កប់!​ Galaxy J7(2017) ក៏អាចនឹងរចនាឡើងជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយដែរ

សម្រាប់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានការយល់ឃើញ និងចាប់អារម្មណ៍ជាច្រើនទាក់ទងទៅនឹងស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Samsung ដែលមានបំពាក់មកជាមួយនឹងកាមេរ៉ាភ្លោះ។ ក៏ប៉ុន្ដែ មានមនុស្សជាច្រើនបានយល់ឃើញថា Galaxy Note 8 នឹងក្លាយទៅជាស្មាតហ្វូនទីមួយ។ ដោយឡែក យោងតាមការបែកធ្លាយនាពេលថ្មីៗនេះបានបង្ហាញទាក់ទងទៅនឹងស្មាតហ្វូនធន់កណ្ដាល ដែលក្រុមហ៊ុន Samsung មានបំណងនឹងប្រកាសចេញលក់មុននឹងកំពូលស្មាតហ្វូន Galaxy Note 8 ហើយថែមទាំងមានបំពាក់មកជាមួយនឹងកាមេរ៉ាភ្លោះទៀត។

គួរបញ្ជាក់ផងដែរថា Galaxy ត្រកូល J(2017) ត្រូវបានប្រកាសចេញលក់ប៉ុន្មានខែមកហើយ ប៉ុន្ដែម៉ូដែលនីមួយៗគឺមិនមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាភ្លោះនោះទេនាផ្នែកខាងក្រោយនោះទេ។ ប៉ុន្ដែ យើងសង្កេតថាម៉ូដែល Galaxy J7(2017) ដែលចេញលក់សម្រាប់តែទីផ្សារប្រទេសចិន គឺអាចនឹងមានបំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ាភ្លោះ។

ចំពោះសប្ដាហ៍នេះ យើងទទួលបានរូបភាពនៃម៉ូដែលថ្មីដែលមានលេខកូដ (SM-J7310)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលនេះនឹងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាភ្លោះទៀតផង។ យ៉ាងណាមិញ យើងរងចាំមើលទាំងអស់គ្នាថា ម៉ូដែលនេះនឹងចេញលក់សម្រាប់ទីផ្សារប្រទេសចិនមែន រឺគ្រាន់តែជារូបភាពទេ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS