រោងភ្ជាប់ពាក្យបានក្លាយទៅជារោងបុណ្យសពកូនកម្លោះនិងឪពុកមាកូនក្រមុំដោយសារតែការធ្វេសប្រហែសមួយពេល

កំពង់ធំ៖ ពិធីភ្ជាប់ពាក្យក្លាយទៅជាពិធីបុណ្យសពដោយសារកូនកម្លោះ និងឪពុកមាកូនក្រមុំត្រូវឆក់ខ្សែភ្លើងស្លាប់ ចំណែកឪពុកកូនក្រមុំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហេតុការណ៍ដ៏រន្ធត់ និងសោកសង្រេងមួយនេះកើតឡើងកាលបីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពត៌មានបានអោយដឹងថា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះជាថ្ងៃដែលជនរងគ្រោះត្រូវភ្ជាប់ពាក្យ ហើយនៅល្ងាចនោះគេបានសង់រោងរួចរាល់អស់ហើយ ដល់វេលាកើតហេតុជនរងគ្រោះទាំង៣នាក់បាននាំគ្នាលើកមេក្រូឡើងដោយមេក្រូនោះមានដងដែក លើកទៅបានប៉ះជាមួយខ្សែភ្លើងធំៗនៅខាងលើបណ្តាលអោយឆក់បែបនេះតែម្តង។ ភ្លាមនោះសាច់ញាតិជនរងគ្រោះបានព្យាយាមជួយសង្គ្រោះបឋមដោយយកជនរងគ្រោះទាំង៣ទៅកប់ដីខ្ាសច់រង់ចាំរថយន្តសង្គ្រោះបន្ទាន់មកដល់ តែជាអកុសលពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កូនកម្លោះនិងឪពុកមាកូនក្រមុំបានដាច់ខ្យលស្លាប់ ចំណែកឪពុកកូនក្រមុំស្ថិតក្នុងសភាពធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

កូនកម្លោះអភ័ព្វខាងលើមានឈ្មោះ ខុំ ខេន អាយុ២៩ឆ្នាំ (ស្លាប់), ឪពុកមាកូនក្រមុំឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) និងឪពុកកូនក្រមុំឈ្មោះ ចែត ជឿន អាយុ៦៧ឆ្នាំ កំពង់សង្គ្រោះនៅមន្ទីរពេទ្យ៕

 

COMMENTS