លោកកូនចម្រុងចម្រើន! ខឹងសុំលុយម្តាយមិនបានដុតផ្ទះមួយលេង ឆេះខ្ទេចសល់តែគ្រោងឆ្អឹង

ត្បូងឃ្មុំ៖ ករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ដោយសារស្នាដៃកូនប្រុសជើងល្អដុតបំផ្លាញព្រោះខឹងសុំលុយមិនបាន ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខេឪែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពពត៌មានបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់សល់តែគ្រោងឆ្អឺងនោះជាប្រភេទផ្ទះឈើប្រក់ក្បឿង ទំហំ៧.៥០ម៉ែត្រគុណនឹង១២ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះនួន សាវុធ ជាឪពុកបង្កើតរបស់ជនដៃដល់ឈ្មោះ ឯក ចាន់ដេត ភេទប្រុស អាយុ២៨ឆ្នាំ។ សម្ភារៈដែលខាតបង់រួមមានលុយដុល្លារចំនួន៤៨០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល, ឯកសារមួយចំនួន និងសម្ភារៈផ្សេងៗនៅក្នុងផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំនុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការជាបន្តតាមផ្លូវច្បាប់៕

COMMENTS