ក្លឹបធំៗពីរនៅក្នុងសហរដ្ឋអាមេរិក​​ កំពុងតែចាប់អារម្មណ៍នាំយកខ្សែប្រយុទ្ធ Zlatan Ibrahimovic ទៅកាន់លីគកំពូល MSL

ក្លឹបមួយដែលនៅក្នុងរដ្ឋ Los Angeles ដែលកំពុងលេងនៅក្នុងលីគកំពូលរបស់សហរដ្ឋអាមេរិក ពេលនេះកំពុងតែចាប់អារម្មណ៍នាំយកកីឡាករ Zlatan Ibrahimovic ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United។​

ក្លឹប LA Galaxy និងក្លឹប Los Angeles FC កំពុងតែប្រជែងគ្នាដណ្ដើមយកខ្សែប្រយុទ្ធរូបនេះ​ ខណៈដែលក្លឹបបិសាចក្រហម​ Manchester United មិនទាន់បន្ដកុងត្រាថ្មីជាមួយហ្នឹងខ្សែប្រយុទ្ធខ្ញីចាស់រូបនេះ។ ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ សេចក្ដីប្រកាសអំពីអនាគតរបស់គេនឹងធ្វើឡើងនៅពេលខាងមុខ។ LA Galaxy នឹងត្រៀមកញ្ចប់ថវិកាយ៉ាងធំសម្រាប់ការនាំយកខ្សែប្រយុទ្ធរូបនេះ​ ហើយត្រូវបានគេរំពឹងថា​ LA Galaxy នឹងផ្ដល់តម្លៃខ្លួនអោយខ្សែប្រយុទ្ធរូបនេះខ្ពស់ ប្រសិនបើការផ្ទេរបានជោគជ័យ Zlatan Ibrahimovic នឹងក្លាយជាកីឡាករដំបូងក្នុងប្រវិត្តសាស្រ្ដបាល់ទាត់លីគកំពូល MSL ដែលជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេ។

បុត្រ

ខ្មែរណូត

ប្រភព៖ BBC

 

COMMENTS