ទីបំផុត អង្គការ NASA សារភាពហើយថាពួកគេពុំមានប្រាក់គ្រប់គ្រាន់ក្នុងការឈរជើងលើភពអង្គារឡើយ

ជាការពិតណាស់ អង្គការ NASA មានបំណងចង់ទៅឲ្យដល់ភពអង្គារនាកំឡុងឆ្នាំ2030 ប៉ុន្ដែនេះមិនមែនបានន័យថា ពួកគេនឹងចុះចត រឺបង្កើតទីស្នាក់ការនៅទីនោះឡើយ។ ដោយឡែក សម្រាប់មូលហេតុគឺដោយសារអង្គការ ពុំអាចទទួលរ៉ាប់រងការចំណាយទាំងអស់នោះបានទេ រឺអាចនិយាយបានថា ពួកគេពុំមានប្រាក់គ្រប់គ្រាប់សម្រាប់បញ្ចូនមនុស្សឲ្យទៅដល់ភពអង្គារ និងត្រឡប់មកវិញឡើយ។ ចំណែកឯបេសកកម្មទៅកាន់ភពព្រះច័ន្ទ គឺខុសគ្នា។

ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់អង្គការ NASA បានលើកឡើងថា “ខ្ញុំមិនអាចកំណត់ពេលវេលាជាក់លាក់ណាមួយទាក់ទងទៅនឹងការបញ្ជូនមនុស្សទៅកាន់ភពអង្គារឡើយ។ ហើយសម្រាប់មូលហេតុវិញ គឺទាក់ទងទៅនឹងខ្ទង់ចំណាយនេះឯង។” ដោយឡែក សម្រាប់យាន្ដថ្មីរបស់អង្គការ NASA ដែលមានដូចជា Space Launch System និង spacecraft Orion គឺមានតម្លៃថ្លៃ ប៉ុន្ដែវាគឺជាឧបករណ៍តែមួយគត់ដែលអាចជួយមនុស្សឲ្យទៅដល់ភពអង្គារបាន។ មួយវិញទៀត ភ្ញាក់ងាររបស់អង្គការ NASA ក៏ត្រូវរចនាយាន្ដជំនិះផ្ទាល់ដីមួយសម្រាប់ការប្រើប្រាស់នៅភពអង្គារថែមទៀត។

គួរបញ្ជាក់ផងដែរថា បើទោះជាមានបញ្ហាទាំងនេះក្ដី ក៏មិនមែនបានន័យថាបេសកកម្មទៅកាន់ភពអង្គារត្រូវបានលុបចោលដែរ។ ប៉ុន្ដែអង្គការ​ NASA គួរព្យាយាមក្នុងការស្វែងរកប្រាក់បន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខដើម្បីផ្គត់ផ្គង់ការចំណាយ រឺមានវិធីផ្សេងទៀត គឺសហការជាមួយនឹងបណ្ដារក្រុមហ៊ុនដទៃដើម្បីឲ្យគម្រោងឆាប់ទទួលបានជោគជ័យ។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS