ដំណឹងល្អ! ក្រុមហ៊ុន LG នឹងដាក់បង្ហាញកំពូលស្មាតហ្វូន LG V30 ខ្លួននាថ្ងៃទី31 ខែសីហា ក្នុងព្រឹត្តិការណ៍ IFA 2017 ខាងមុខនេះ

ជាការពិតណាស់ សម្រាប់ពេលនេះ ក្រុមហ៊ុន LG បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់តាំងបង្ហាញនូវអ្នកបន្ដវេណរបស់ V20 នោះគឺម៉ូដែល V30 ដែលនឹងត្រូវបានក្រុមហ៊ុនដាក់បង្ហាញនាកំឡុងថ្ងៃទី31 ខែសីហា ខាងមុខនេះ ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង។

សម្រាប់តម្រុយមួយដែលក្រុមហ៊ុន LG បានផ្ដល់ឲ្យ នោះគឺស្នាមឆ្នូតនៅលើអេក្រង់ដែលសរសេរចេញជាអក្សរ V។ ដូចនេះ ការដាក់តាំងបង្ហាញសម្រាប់មហាព្រឹត្តិការណ៍ខាងមុខនេះ គឺប្រាកដជាកំពូលស្មាតហ្វូនត្រកូល V ជាមិនខាន។ ទាក់ទងទៅនឹងត្រកូល V នេះគឺទើបតែប្រកាសចេញលក់ជាសាធារណៈត្រឹមម៉ូដែល V20 ប៉ុណ្ណោះ ដូចនេះសម្រាប់អ្នកបន្ដវេណនេះគឺប្រាកដជា V30។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបភាពខាងលើបានបង្ហាញនូវទីតាំងច្បាស់លាស់ រួមជាមួយនឹងកាលបរិច្ឆេតផងដែរ ដែលក្រុមហ៊ុន LG បានដាក់វានៅលើអេក្រង់នៃស្មាតហ្វូន។ ទោះជាយ៉ាងណា បើទោះជាស្មាតហ្វូនត្រកូល V របស់ក្រុមហ៊ុន LG ពុំមែនជាម៉ូដែលកំពូលមែនពិត តែវាក៏មានសមត្ថភាពមិនចាញ់នឹងកំពូលស្មាតហ្វូន LG G6 ប៉ុន្មានដែរ។ ចំពោះពត៌មានលម្អិតទាក់ទងទៅនឹងលក្ខណៈ និងអ្វីដែលស្មាតហ្វូនម៉ូដែលថ្មីនេះអាចធ្វើបាន យើងនៅមិនទាន់ដឹងនៅឡើយទេ។ ដូចនេះ សូមរងចាំមហាព្រឹត្តិការណ៍ IFA 2017 ដែលនឹងធ្វើឡើងនាថ្ងៃទី31 ខែសីហា ក្នុងទីក្រុង Berlin ខាងមុខនេះ នោះយើងនឹងដឹងការពិតទាំងអស់គ្នា។

Fu

ខ្មែរណូត

ប្រភព៖ pocket-lint

COMMENTS