Man City បានព្រមព្រៀងនាំយកខ្សែបម្រើ Kyle Walker ពី Spur ក្នុងតម្លៃ50លានផោន

ក្លឹបមេឃខៀវ Manchester City បានឈានដល់ការព្រមព្រៀងនាំយកខ្សែបម្រើ Kyle Walker ពីក្លឹប Tottenham Hotspur ហើយ។

ខ្សែបម្រើ Kyle Walker វ័យ 27 ឆ្នាំរូបនេះ​នឹងទៅធ្វើការពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ បន្ទាប់ពីរូបគេបានធ្វើការព្រមព្រៀងផ្ទេរមកកាន់ក្លឹប Manchester City ក្នុងតម្លៃ 50លានផោនជាមួយហ្នឹងកុងត្រារយៈពេល 5ឆ្នាំ។ ខ្សែបម្រើរូបនេះបានចូលរួមលេងជាមួយហ្នឹងក្លឹប Tottenham Hotspur តាំងពីឆ្នាំ 2009 មកម្លេះ។ ខ្សែបម្រើរូបនេះនឹងចាកចេញទៅសហរដ្ឋអាមេរិកជាមួយហ្នឹងក្លឹបមេឃខៀវ Manchester City នៅថ្ងៃច័ន្ទខាងមុខនេះដើម្បីចូលរួមការប្រកួតនៅក្នុងសហរដ្ឋអាមេរិក។

បុត្រ

ខ្មែរណូត

ប្រភព​៖ BBC

COMMENTS