សម្រាប់តំបន់ Apple Park របស់ក្រុមហ៊ុន Apple គឺពុំអនុញ្ញាតឲ្យបង្ហោះ Drone ឡើយ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានសម្រេចប្រកាសថា ពួកគេនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់បង្ហោះ Drone នៅជុំវិញតំបន់ Apple Park របស់ខ្លួនទេ ព្រោះវាគឺជាច្បាប់ថ្មីនៃការការពារសុវត្ថិភាព។ មិនតែប៉ុណ្ណោះ តំបន់នោះដដែលបានក្លាយទៅជា no-fly zone (តំបន់គ្មានការហោះហើរ) ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបង្ហោះ Drone គឺអាចធ្វើឡើងបានលុះត្រាតែចម្ងាយពីកន្លែងបង្ហោះ ទៅកាន់ Apple Park ប្រមាណជា 360ហ្វីត ប៉ុន្ដែអ្នកបង្ហោះភាគច្រើនបានយល់ឃើញថា ទោះជាយ៉ាងណា ពួកគេនៅតែត្រូវការមើលឃើញ Drone របស់ពួកគេជានិច្ចបើទោះជាការបញ្ជូនរូបភាពត្រូវបានបង្ហាញក្នុងអេក្រង់ស្មាតហ្វូនក៏ដោយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple បានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបញ្ហា Drone នេះ ព្រោះជានិច្ចកាលវាតែបង្កការរំខាន និងអសន្ដិសុខផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

COMMENTS