ជនជាតិចិនទៀតហើយ! ផឹកស្រាស្រវឹងបើកបររថយន្តបុកម៉ូតូហើយជិះគេចមួយឆ្អែតទើបសមត្ថកិច្ចឃាត់ខ្លួនបាន

ព្រះសីហនុ៖ ជនជាតិចិនម្នាក់បើកបររថយន្តក្នុងសភាពស្រវឹងបុកលយុវជនម្នាក់បណ្តាលអោយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាតីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលតោ២ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ បុរសជនជាតិចិនឈ្មោះ CHANG WEN YUAN​ ភេទប្រុស អាយុ៥២ឆ្នាំ បានបើកបររថយន្តមួយគ្រឿងម៉ាក Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 2R-2600 ដឹកស្ត្រីជាអ្នកបកប្រែម្នាក់ឈ្មោះ ដៀន ស្រីនាង អាយុ២១ឆ្នាំ ចេញពីក្លិបកំសាន្តនៅក្បែររង្វង់មូលតោ២ មកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Zoomer-X បណ្តាលអោយយុវជនម្នាក់ឈ្មោះ ណាប ហៀន ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក។ ក្រោយកើតហេតុ ជនជាតិចិនខាងលើមិនបានឈប់រថយន្តដោះស្រាយនោះទេ ដោយបានព្យាយាមបើករថយន្តរត់គេចប្រមាណជាង២០គីឡូម៉ែត្រទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។

បច្ចុប្បន្នជនជាតិចិនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់៕

COMMENTS