សមត្ថកិច្ចបង្ហាញមុខតារាសម្តែងម្នាក់ និងបក្សពួក២នាក់ទៀតពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ តារាសម្តែង លោក ប៊ុន ធឿន រួមនិងបក្សពួកគូកន២នាក់ទៀតត្រូវបានសមត្ថកិច្ចបង្ហាញមុខកាលពីវេលាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១៧ ដែលជាប់ពាក់ព័ន្ឌនឹងករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌដង្កោឃាត់ខ្លួនកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៧ នៅផ្លូវ៣០ម៉ែត្រ ស្ថិតភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជាក់ស្តែងបានដកហូត ថ្នាំញៀនប្រភេទហេរ៉ូអុីនម្សៅក្រោមពណ៌សថ្លា១កញ្ចប់ធំ ២កញ្ចប់តូច ដែលមានតម្លៃ៣០ម៉ឺនរៀល និងម៉ូតូ២គ្រឿង ខណៈដែលពួកគេកំពុងចែកចាយបន្តអោយបក្សពួកនៅក្នុងបូរីសន្តិភាព។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានអោយដឹងថា ជនសង្សយ័ទាំង៣នាក់ទី១មានឈ្មោះសុខ ប៊ុនធឿន អាយុ៣៦ឆ្នាំ មុខរបរតារាសម្តែងទូរស្សន៍ក្នុងស្រុក, ទី២មានឈ្មោះទិត្យ ផល្លី អាយុ២៩ឆ្នាំ មុខរបរអ្នកសារពត៌មាន ជាអ្នកជួញដូរ និងទី៣មានឈ្មោះ ម៉ម សីហា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកប្រើប្រាស់ អ្នកទាង៣ស្នាក់នៅជាមួយគ្នានៅកន្លែងកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីសមត្ថកិច្ចជំនាញខណ្ឌដង្កោបានប្រាប់អោយដឹងថា ដោយមានការរាយការណ៏ពីនគរបាលប៉ុស្តិ៍ពងទឹក ហើយកម្លាំងជំនាញខណ្ឌដង្កោបានដាក់កម្លាំងស្រាវជ្រាវជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័បានចំនួន៣នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំនិង២កញ្ចប់តូចនៅក្នុងបន្ទប់ជួល។ សមត្ថកិច្ចបានបន្តទៀតថាក្នុងចំណោមជនសង្សយ័ទាំង៣នាក់មានម្នាក់អះអាងថាជាអ្នកសារពត៌មាននៅអង្គភាពមួយ និងម្នាក់ទៀតជាតារាសម្តែង។

សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំក្រាមសថ្លា១កញ្ចប់ធំ និង២តូច, ម៉ូតូ២គ្រឿង១គ្រឿងម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1-CR 3333 និងមួយគ្រឿងទៀតម៉ាក ZOOMER,X ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1-DO 7574។

បច្ចុប្បន្នជនសង្ស័យទាំង៣ខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោធ្វើការឃុំខ្លួនបណ្តោះអាសន្នដើម្បីករសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

បក្សីចាំក្រុង

ខ្មែរណូត

COMMENTS