មង្គលការគេមួយចំនួនជិះដង្ហែរសុទ្ធតែឡានទំនើបតម្លៃកប់ពពក តែមង្គលការពួកគាត់ទាំង២នេះវិញបែបតែរថយន្តនេះទេ ប៉ុន្តែសប្បាយរកអ្វីប្រៀបគ្មាន

ចិន៖ ជាធម្មតាយើងតែងតែឃើញគេប្រើប្រាស់រថយន្តទំនើបៗនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ តែគំនិតនេះមិនប្រាកដជា គេប្រើប្រាស់គ្រប់ពេលនោះទេ ជាក់ស្តែងកូនកំលោះ និងកូនក្រមុំមួយគូនេះបានបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនដោយកូនក្រមុំបានប្រើរថយន្តក្រុងជាច្រើនគ្រឿងសម្រាប់ដឹងកូនកំលោះមកកន្លែងរៀបចំពិធីមង្គលការ។ កូនក្រមុំមានឈ្មោះថា Wu Zheng នាងមានមុខរបរជាអ្នកបើករថយន្តក្រុង។

ហើយនាងបានជួបបុរសជាអនាគតប្តី របស់នាងនៅលើរថយន្តក្រុងដែលនាងបានបើកនោះ។ ក្រោយស្គាល់គ្នាបានមួយរយៈពួកគេទាំងពីរបានសម្រេចរៀបការជាមួយគ្នា។ ដូចនេះហើយទើបក្នុងថ្ងៃរៀបការកូនក្រមុំបានរៀបចំតុងតែងរថយន្តកុ្រងជាច្រើនគ្រឿង និងបានបើករថយន្តក្រុងនោះដោយខ្លួនឯងផ្ទាល់ទៅយកកូនកំលោះទៀតផង។ កូនក្រមុំបាននិយាយថា នាងសម្រេចធ្វើដូចនេះដើម្បី រលឹកដល់ពេលដែលនាងបានជួប និងបង្កើតទំនាក់ទំនងស្នេហជាមួយប្តីនាងផង និងដើម្បីឲ្យមានភាពភ្ញាក់ផ្អើលផង។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសាទរចំពោះគំនិតច្នៃប្រឌិតមួយនេះ៕

ភក្តី

ប្រភព៖shanghaiist

 

COMMENTS